https://youtu.be/3RwTJOTrED8

ខេត្តបាត់ដំបង! រថយន្តខ្មែរថៃរាប់សិបគ្រឿងដឹកទំនិញនិងកសិផលរបស់ខ្មែរត្រូវបានអាជ្ញាធរខាងភាគីថៃបិទផ្អាកមិនអោយនាំចូលនៅច្រកទ្វារតំបន់អូរអន្លក់ ស្ថិតក្នុងស្រុកកំរៀង នៃខេត្តបាត់ដំបង។បើតាមការលើកឡើងពីតៃកុងរថយន្តដែលជាជនជាតិថៃម្នាក់បានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងកាលពីរសៀលថ្ងៃទី១១ ខែកញ្ញាថា !ការបិទមិនអោយរថយន្តដឹកទំនិញចូលទៅនេះមានរយះពេល០៥ថ្ងៃមកហើយ ដោយខាងអាជ្ញាធរថៃរងចាំពិនិត្យមើលសិនខ្លាចយើងដឹកទំនិញខុសច្បាប់នាំចូលយកទៅ។

ដោយឡែកនគរបាលវរះព្រំដែនម្នាក់ដែលឈរជើងប្រចាំការនៅមាត់ច្រកទ្វារតំបន់អូរអន្លក់ខាងលើនេះក៏បានលួចបង្ហើបប្រាប់អោយដឹងដែរថា អាជ្ញាធរថៃបានបិទមិនអោយកសិផលខ្មែរយើងនាំចូលទៅរយះពេលជិត១០ថ្ងៃមកហើយ ដែលក្នុងនោះមាន ពោត ,ដំឡូងមី និងសណ្តែក ផងដែរ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះដែរ លោក ចែត្រ សិថា ប្រធានច្រកតំបន់អូរអន្លក់ បានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងដែរថា ការបិទមិនអោយរថយន្តដឹកទំនិញចូលនេះកើតមានរយះពេល០៥ថ្ងៃមកហើយ ហើយក៏មិនមែនបិទមិនអោយនាំចូល ពោត ,ដំឡូងមី និងសណ្តែក ដូចជាការលើកឡើងរបស់មន្ត្រីនគរបាលខាងលើនោះដែរ ព្រោះកសិផលខ្មែរយើងដូចជា ពោត ដំឡូងមី និងសណ្តែក រហូតមកដល់ពេលនេះបាននាំចូលទៅផុតអស់ហើយ មិនមានអ្វីនៅសេសសល់ទៀតទេ។

ហើយចំពោះរថយន្តដែលឃាត់ទុកទាំងអស់នេះសុទ្ធតែជារថយន្តដឹកទំនិញមកពីរាជធានីភ្នំពេញ និងរថយន្តដឹកស្នូលពោតតែប៉ុណ្ណោះ ដើម្បីរងចាំអោយខាងក្រសួងពាណិជ្ជកម្មចុះមកធ្វើការត្រួតពិនិត្យជាមុនសិន ព្រោះថាពេលនេះទំនិញខ្លះខាងអាជ្ញាធរថៃមិនអនុញ្ញាតិអោយនាំចូលទៅក្នុងប្រទេសគេនោះទេ។