កំពង់ចាម: នៅព្រឹកថ្ងៃទី១១  ខែកញ្ញា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំថ្នាក់ដឹកមន្រ្តីជំនាញ មន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងហូរកាត់ផ្លូវ ស្ថិតនៅភូមិទួលពោ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ គួរកត់សម្គាល់ថា មកដល់ពេលនេះ កំណាត់ផ្លូវជាតិ ៧១ C ស្ថិតនៅភូមិទួលពោ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ត្រូវបានទឹកជន់លិច ប្រវែងប្រមាណជា ២គម និងបង្កការលំបាក ដល់ការធ្វើចរាចរឆ្លងកាត់ របស់ប្រជាពលរដ្ឋយើង ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងប្រតិភូអមដំណើរ  ក៏បានបន្តដំណើរអញ្ជើញទៅពិនិត្យសកម្មភាព នៃការជួសជុសស្ពានស្រុត ១កន្លែង ស្ថិតនៅភូមិទួលរការ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បន្ទាប់មក បានពិនិត្យទីទួលសុវត្ថិភាព ១កន្លែង ស្ថិតនៅក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

គូសបញ្ជាក់ផងដែរថា មកដល់ពេល ក៏មានប្រជាពលរដ្ឋប្រមាណ ១២២គ្រួសារ បាននឹងកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅទីទួលសុវត្ថិភាពមួយនេះ ។ ជាមួយនោះដែរ ដើម្បី សម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋ អាជ្ញាធរ និងស្ថាប័នជំនាញ បានរៀបចំនូវប្រពន្ធភ្លើង ទឹកស្អាត និងស្នាក់ការប៉ុស្តិ៍សុខភាព ផងដែរ ។

រសៀល  ថ្ងៃដដែរនោះ ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានដឹកនាំមន្ត្រីជំនាញ  មន្ទីរពាក់ពន្ធ័  ចុះពិនិត្យ  និងសិក្សាគម្រោងផ្លូវកៅស៊ូ  មួយខ្សែដែលមានប្រវែង៤២០០ម៉ែត្រ  ទទឹង៦ម៉ែត្រ  ដែលជាគម្រោងថវិកា របស់ក្រសួង អភិវឌ្ឍន៍ជនបទ  តភ្ជាប់ពីភូមិបឹងកុក២  សង្កាត់ បឹងកុក  ក្រុងកំពង់ចាម  ឆ្ពោះទៅដល់មុខវត្តកែវមូល  ឃុំរអាង  ស្រុកកំពង់សៀម  ខេត្តកំពង់ចាម  ដើម្បីសម្រួលការធ្វើដំណើរ  និងកាត់បន្ថយការចំណាយពេលវេលា  ហើយបានលើកស្ទួយជីវភាពរបស់បងប្អូនប្រពលរដ្ឋបានមួយកម្រិតផងដែរ៕