ខេត្តកណ្តាល៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានសហការជាមួយកម្លាំងអធិការនគរបាលស្រុកកោះធំ និងសង្កាត់រដ្ឋបាលជលផលកោះធំ។ប្រតិបត្ការបង្រ្កាបបទល្មើសនេនេសាទនេះនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅចំណុចដែនឡូតិ៍នេសាទលេខ១០ ស្រុកកោះធំ ខេត្តកណ្តាល។
លោកវរះសេនីយ៌ឯក លី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាលបានអោយដឹងថា ការបង្ក្រាបនេះដោយមានបទបញ្ជារនិងការចង្អុលបង្ហាញអំពីឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលលោឧឧ្តមសេនីទោ អ៊ាវចំរើន ស្នងករនគរបាលខេត្តកណ្តាលផងនោះ លោកបានដិកនាំកម្លាំងសហការចុះធ្វើការឃាត់បានសម្រេចលទ្ធផលទទួលបានដូចខាងក្រោមរួមមាន៖
១-សៃយឺនស្បៃមុងចំនួន 170 មាត់លូ
២-របាំងស្បៃមុងប្រវែង 5400ម៉ែត្រ
៣-បង្គោលចំនួន 1700 ដើម
៤-បានប្រលែងកូនត្រីចម្រុះចូលបឹងធម្មជាតិ
ចំនួន 512 kg ។ ចំពោះករណីបទនេសាទនេះដែរកាលពីថ្ងៃទី26ខែកក្កដាឆ្នាំ2019 ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាលបានចុះបង្ក្រាបបានទូកស្មាច់ម៉ាស៊ីន3គ្រឿងដែលដឹកបករណ៍នេសាទខុសច្បាប់ (ប្រើសមុខ 100)ចំនួន350ខ្សែស្មើនឹង3500ម៉ែត្រនាំចូលតាមច្រករបៀងពាមកិញ ស្រុកកោះធំខេត្តកណ្តាល ហើយយក មករក្សាទុកនៅស្នាក់ការនគរបាលច្រកទ្វារជ្រៃដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕