ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យទី១១ របស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនបុរសម្នាក់ក្លាយខ្លួនធ្វើជាអ្នករត់ឡំប្រឺតា តាមធាតុពិតគឺជាឈ្មួញគ្រឿងញៀនដ៏ធំម្នាក់ ព្រមទាំងដកហូតថ្នាំញៀនជិត៤គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ។

ជនសង្ស័យម្នាក់ឈ្មោះ យ៉េន ជឿន ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នករត់ឡំប្រឺតា ស្នាក់នៅផ្ទះជួលបន្ទប់លេខ៩ ផ្លូវលំផ្ទះគ្មានលេខ មិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមសម្តីលោកឧត្តសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យទី១១ របស់មន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀន ស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខ៩ ផ្លូវលំផ្ទះគ្មានលេខ មិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រាជធានីភ្នំពេញ ជាក់ស្តែងឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងដកហូតថ្នាំញៀនជិត៤គីឡូក្រាម ។

លោកឧត្តសេនីយ៍ឯក ឡឹក វណ្ណៈ បន្តថា ក្រោយប្រតិបត្តិការរួចជាលទ្ធផលវត្ថុតាងចាប់យកសារធាតុញៀន ធ្វើតេស្តវេចខ្ចប់រួច ១-មេតំហ្វេតាមីន(ICE)ទម្ងន់៣២៥៤.៣១ក្រាម ។ ២-កេតាមីនទម្ងន់៣៤៦ក្រាម ៣៥៣-អិុចស្តាស៊ី (MDMA)ទម្ងន់ ២៥៣.២៣ ក្រាម សរុបរួមស្មើ៣៨៥៣ក្រាម.៨៩ មានថាជិត៤គីឡូក្រាម ។

បច្ចុប្បន្នមេក្លោងខាងលើនេះ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកានសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕