កំពង់ចាម៖ គិតត្រូវថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៩ទឹកទន្លេរមេគង្គបានស្រកកំរិតក្រោមកំរិតប្រកាសអសន្នៈហើយក្នុងនោះខេត្តស្ទឹងត្រង់ស្រកត្រឹម៩.១ម៉ែត្រធៀបម្សិលមិញស្រក០.៦៤ម៉ែត្រដោយកំរិតប្រកាសអសន្នៈ ១០.៧ម៉ែត្រខេត្តក្រចេះទឹកស្រកត្រឹម២០.៩៣ម៉ែត្រធៀបម្សិលមិញស្រក០.៤២ម៉ែត្រកំរិតប្រកាសអសន្នៈ២២ម៉ែត្រខេត្តកំពង់ចាមនិងត្បូងឃ្មុំស្រកត្រឹម១៤.៩៩ម៉ែត្រធៀបម្សិលមិញស្រក០.១៨ម៉ែត្រកំរិតប្រកាសអសន្នៈ១៥.២០ម៉ែត្រ ខេត្តទាំង៤បានខាងលើនេះបានរងគ្រោះទឹកជំនន់ទន្លេរមេគង្គជាមួយគ្នានោះខេត្តពីទៀតក៏បានរងឥទិពលនែទឹកទំនន់ផងដែរដូចជាខេត្តកំពង់ធំ ខេត្តរតនៈគីរី។

ខេត្តទាំង៦ខាងលើនេះរងគ្រោះចំនួន២៩ស្រុកក្រុងនិងមាន១៣១ឃុំសង្កាត់ក្នុងនោះខេត្តស្ទឹងត្រង់មាន៦ស្រុកក្រុងក្នុងនោះ២៨ឃុំសង្កាត់ខេត្តក្រចេះមាន៥ស្រុកក្រុងក្នុងនោះ៣៣ឃុំសង្កាត់កខេត្តកំពង់ចាម៨ស្រុកក្រុងក្នុងនោះ៤៧ឃុំសង្កាត់ខេត្តត្បូងឃ្មុំមាន៤ស្រុកក្រុងក្នុងនោះ១៨ឃុំសង្កាត់ខេត្តកំពង់ធំ៤ស្រុកក្រុងខេត្តរតនៈគីរី២ស្រុកក្រុងក្នុងនោះ៥ឃុំសង្កាត់។ហើយរងគ្រោះចំនួន៧៨,៩០៧គ្រួសារស្មើរនិង៣១៩,១១៦នាក់ជំលៀលទៅទីទួលសុវត្ថិភាពបានចំនួន១០,៨៥៧គ្រួសារក្នុងនោះស្លាប់១១នាក់របួស២នាក់ក្នុងនោះខេត្តស្ទឹងត្រង់ប៉ះពាល់៩,២១៩គ្រួសារស្មើរនិង៣៩,៦៤១នាក់ជំលៀលទៅទីទួលសុវត្ថិភាពបាន២,៩៦៦នាក់ខេត្តក្រចេះប៉ះពាល់២០,០៧៨គ្រួសារស្មើរនិង៨២,៣១៩នាក់ជំលៀលទៅទីទួលសុវត្ថិភាពបាន២,៦០៣គ្រួសារស្លាប់៤នាក់ខេត្តកំពង់ចាមប៉ះពាល់២៧,៨៣៣គ្រួសារស្មើរនិង១០៥,១៨៧នាក់ជំលៀលទៅទីទួលសុវត្ថិភាពបាន១,២៣៤គ្រួសារស្លាប់៥នាក់និងរបួស២នាក់ខត្តត្បូងឃ្មុំប៉ះពាល់១៩,៨៦៩គ្រួសារស្មើរនិង៨៣,៤៤៩នាក់ជំលៀលទៅទីទួលសុវត្ថិភាពបាន៣,២៥៨គ្រួសារស្លាប់១នាក់ខេត្តកំពង់ធំប៉ះពាល់៥២៥គ្រួសារខេត្តរតនៈគីរីប៉ះពាល់២,៣៨៣គ្រួសារស្មើរនិង៨,៥២០នាក់ជំលៀលទៅទីទួលសុវត្ថិភាពបាន៧៩៦គ្រួសារស្លាប់១នាក់។
ប៉ះពាល់ផ្ទះចំនួន៦២,៣១៣ផ្ទះខ្នងខូចចំនួន៥៦ផ្ទះខ្នងប៉ះពាល់សាលារៀនចំនួន២៣៧ប៉ះពាល់វត្ថុអារាមចំនួន១៥៧ខូចវត្តអារាមចំនួន៦ប៉ះពាល់មណ្ឌលសុខភាព២៦ខូចខាត១ក្នុងនោះខេត្តស្ទឹងត្រង់ប៉ះពាល់ផ្ទះចំនួន៦,១១៥ផ្ទះខ្នងប៉ះពាល់សាលារៀន៥២សាលាប៉ះពាល់វត្តអារាម៣១វត្តអារាមនិងប៉ះពាល់មណ្ឌលសុខភាព៧កន្លែងខេត្តក្រចេះប៉ះពាល់ផ្ទះចំនួន២០,០៨៧ផ្ទះខ្នងប៉ះពាល់សាលារៀន៨០ខ្នងប៉ះពាល់វត្តអារាម៣៧វត្តអារាមនិងប៉ះពាល់មណ្ឌលសុខភាព៨កន្លែងខេត្តកំពង់ចាមប៉ះពាល់ផ្ទះចំនួន២២,១៣៤ផ្ទះខ្នងខូចផ្ទះចំនួន៣៧ផ្ទះខ្នងប៉ះពាល់សាលារៀន៦៩ខ្នងប៉ះពាល់វត្តអារាម៥៩វត្តអារាមនិងប៉ះពាល់មណ្ឌលសុខភាព៧កន្លែងខេត្តត្បូងឃ្មុំប៉ះពាល់ផ្ទះចំនួន១២,០៥០ផ្ទះខ្នងផ្ទះខូខផ្ទះចំនួន១៩ខ្នងផ្ទះប៉ះពាល់សាលារៀន២០ខ្នងប៉ះពាល់វត្តអារាម២៥វត្តអារាមនិងប៉ះពាល់មណ្ឌលសុខភាព៤កន្លែងខេត្តកំពង់ធំប៉ះពាល់សាលារៀនចំនួន៤ខ្នងខេត្តរតនៈគីរីប៉ះពាល់ផ្ទះចំនួន១,៩២៧ផ្ទះខ្នងប៉ះពាល់សាលារៀន១២ខ្នងខូចខាតមណ្ឌលសុខភាព១កន្លែង។

ក្នុងនោះជម្លៀសសត្វពាហនៈបានចំនួន៣៦,៩១៣ក្បាលប៉ះពាល់ដំណាំស្រូវចំនួន២៥,៥២០ហិតតានិងខូចខាតចំនួន៦១៥ហិតតាហើយប៉ះពាល់ដំណាំផ្សេងៗចំនួន៥,៥០៤ហិតតាខូចខាតចំនួន១,០៦៩ហិតតាក្នុងនោះខេត្តស្ទឹងត្រង់ជម្លៀសសត្វពាហនៈបាន៤,៨០៦ក្បាលប៉ះពាល់ដំណាំស្រូវចំនួន៧,១០៩ហិតតាប៉ះពាល់ដំណាំផ្សេងៗចំនួន១,៧០១ហិតតាខេត្តក្រចេះជម្លៀសសត្វពាហនៈបាន១៣,៩៩៦ក្បាលប៉ះពាល់ដំណាំស្រូវចំនួន៥,៩៤៧ហិតតាប៉ះពាល់ដំណាំផ្សេងៗចំនួន៧១០ហិតតាខេត្តកំពង់ចាមជម្លៀសសត្វពាហនៈបាន៩,៣៤០ក្បាលប៉ះពាល់ដំណាំស្រូវចំនួន៤,៨៥៥ហិតតាខូចខាតដំណាំស្រូវចំនួន៣១៥ហិតតាប៉ះពាល់ដំណាំផ្សេងៗចំនួន៨៨៦ហិតតាខូចខាតដំណាំផ្សេងៗចំនួន១២៩ហិតតាខេត្តត្បូងឃ្មុំជម្លៀសសត្វពាហនៈបាន២,៣២៤ក្បាលប៉ះពាល់ដំណាំស្រូវចំនួន៣,៦៦៦ហិតតាប៉ះពាល់ដំណាំផ្សេងៗចំនួន៨៨ហិតតាខេត្តកំពង់ធំប៉ះពាល់ដំណាំស្រូវចំនួន១,២២៨ហិតតាខេត្តរតនៈគីរីជម្លៀសសត្វពាហនៈបាន៦,៤៤៧ក្បាលប៉ះពាល់ដំណាំស្រូវចំនួន២,៧១៥ហិតតាខូចខាតដំណាំស្រូវចំនួន៣០០ហិតតាប៉ះពាល់ដំណាំផ្សេងៗចំនួន២,១១៩ហិតតាខូចខាតដំណាំផ្សេងៗចំនួន៩៤០ហិតតា។

ប៉ះពាល់ផ្លូវកៅស៊ូនិងបេតុងចំនួន៦៧គីឡូម៉ែត្រផ្លូវលំចំនួន៧៦៩គីឡូម៉ែត្រប៉ំពាល់ស្ពានចំនួន២៦៨កន្លែងប៉ះពាល់ទំនប់ចំនួន៣៣,៣០៩ម៉ែត្របាក់ច្រាំងទន្លេរចំនួន២២,២២៥ម៉ែត្រក្នុងនោះខេត្តស្ទឹងត្រង់ប៉ះពាល់ផ្លូវកៅស៊ូនិងបេតុង១០គីឡូម៉ែត្រផ្លូវលំចំនួន២៣២គីឡូម៉ែត្រប៉ះពាល់ស្ពានចំនួន១១៧កន្លែងខេត្តក្រចេះប៉ះពាល់ផ្លូវកៅស៊ូនិងបេតុង៤២គីឡូម៉ែត្រផ្លូវលំចំនួន៩២គីឡូម៉ែត្រប៉ះពាល់ស្ពានចំនួន៨៤កន្លែងប៉ះពាល់ទំនប់ចំនួន១,៣៥០ម៉ែត្របាក់ច្រាំងចំនួន៣៣៣ម៉ែត្រខេត្តកំពង់ចាមប៉ះពាល់ផ្លូវកៅស៊ូនិងបេតុង១២គីឡូម៉ែត្រផ្លូវលំចំនួន១៨៤ គីឡូ ម៉ែត្រប៉ះពាល់ស្ពានចំនួន៣២កន្លែងប៉ះពាល់ទំនប់ចំនួន២៦,៥៨៩ម៉ែត្របាក់ច្រាំងចំនួន២,២៩០ម៉ែត្រខេត្តត្បូងឃ្មុំប៉ះពាល់ផ្លូវកៅស៊ូនិងបេតុង១.៥គីឡូម៉ែត្រផ្លូវលំចំនួន២៥៦គីឡូម៉ែត្រប៉ះពាល់ស្ពានចំនួន១៩កន្លែងប៉ះពាល់ទំនប់ចំនួន៥,៣៧០ម៉ែត្របាក់ច្រាំងចំនួន២,២៩០ម៉ែត្រខេត្តកំពង់ធំប៉ះពាល់ផ្លូវលំចំនួន៤.១គីឡូម៉ែត្រខេត្តរតនៈគីរីប៉ះពាល់ផ្លូវកៅស៊ូនិងបេតុង១គីឡូម៉ែត្រផ្លូវលំចំនួន១គីឡូម៉ែត្រប៉ះពាល់ស្ពានចំនួន១៦កន្លែង៕