កំពង់ធំ៖ ចឹងតើបានជាត្រីចេះតែហោចទៅៗ បើគ្មានការរផ្សព្វផ្សាយក៏គ្មានការបង្រ្កាបពីសំណាក់មន្រ្ដីជលផលរាល់បទល្មើសនេសាទនោះដែរ !ធ្វើអោយមន្រ្ដីរាជការ និងពលរដ្នបានរឹះគន់ទៅលើលោក គូ ប៊ុនទឹង ដែលជាអ្នកគ្រប់គ្រងលើសង្កាត់រដ្ឋបាលជលផលចំនួន៥៖ ១/ បារាយណ៍ និងតាំងគោក , ២/ សន្ទុក, ៣/ សណ្តាន់, ៤/ ប្រាសាទសំបូរ , ៥/ ប្រាសាទបល្ល័ង្ក ថា អសមត្ថភាពក្នុងការគ្រប់គ្រងតំបន់របស់ខ្លួនបណ្ដោយអោយកើតមានបទល្មើសនេសាទក្នុងរដូវបិតនេសាទ សំរាប់ត្រីពងកូន យ៉ាងពេញបន្ទុក , ចំណែកលោក ជិន ស៊ីថា នាយសង្កាត់រដ្ឋបាលជលផល បារាយណ៍ តាំងគោក និងលោក កែវ សុខា នាយសង្កាត់រដ្ឋបាលជលផលសន្ទុក ជាអ្នកចាំទទួលបញ្ចាពីលោក គូ ប៊ុនទឹង មិនសូវជាអ្នកបង្រ្កាប់នោះទេ មានតែបើកដៃអោយឈ្មួញដាក់បទល្មើសដោយសារី។

ក្រោយការចុះយកព័ត៏មានពីក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពដែលបានចុះយកព័ត៌មាននៅបឹងទន្លេសាប ក្នុងស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក នៃខេត្តកំពង់ធំ បានឃើញបទល្មើសប្រើឧបករណ៍ខុសច្បាប់ជាច្រើនប្រភេទ មាន របាំង លូ ស្បៃ មុង ស្ទាក់ចាប់ កូន ត្រីល្អិតៗកំពុងកើតឡើងយ៉ាងពេញបន្ទុកហើយការបង្ក្រាបរបស់មន្ត្រីរដ្នបាលជលផលនិងសមត្ថកិច្ចមូលដ្ឋានគ្មានប្រសិទ្ធភាពឡើយធ្វើអោយមានមតិពីមហាជនជាច្រើនដាក់ការសង្ស័យថាករណីបទល្មើសខ្លះកើតឡើងដោយសារមានការឃុបឃិត បើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធទើបក្រុមជនល្មើសហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ។
បច្ចុប្បន្ន តំបន់បឹងទន្លេសាបក្នុងស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក នៃខេត្តកំពង់ធំ មានបទល្មើស ដាក់របាំង លូ ស្បៃ មុង ស្ទាក់ចាប់ កូនត្រីល្អិតៗ រាប់រយកន្លែងហើយក្នុងមួយថ្ងៃៗគេអាចចាប់កូនត្រីល្អិតៗ បានជាច្រើនតោនធ្វើឲ្យធនធានមច្ឆជាតិកំពុងប្រឈមនឹងសេចក្ដី វិនាស ផុតពូជ។ សូមបញ្ជាក់ថា នៅពេលយើងឃើញបទល្មើសកើតឡើងពួកយើងតែងតែផ្ដល់ព័ត៌មានទៅឲ្យមន្ត្រីរដ្ឋបាលជលផល មន្ត្រី អាជ្ញាធរ មូលដ្ឋាន និង សមត្ថកិច្ចក្នុង មូលដ្ឋានឲ្យចាត់វិធានការបង្ក្រាបបទ ល្មើសនេសាទ ក៏ប៉ុន្តែជាក់ស្ដែងមន្ត្រីរដ្ឋបាលជលផលមន្ត្រីអាជ្ញាធរ មូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធមិនបានចាត់វិធានការបង្ក្រាបក្រុមជនល្មើសឲ្យទាន់ពេលវេលានោះទេគឺទុកឲ្យបទល្មើសកើតឡើងកាន់តែខ្លាំងក្លាថែមទៀត។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញនិងនេសាទខេត្តកំពងធំនៅព្រឹកថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៩ បានឆ្លើយតបតាមប្រព័ន្ធតេលេក្រាមមកថា សមត្ថកិច្ចជំនាញកំពុងតែចុះបង្ក្រាប់បទល្មើសនេសាទ ទាំងនោះហើយ ដោយមិនគិតថាថ្ងៃសៅរ៍ ឬអាទិត្យនោះទេ ។ពលរដ្នបានសារទរចំពោះចំណាត់ការទាំងនេះដើម្បីទុកឪកាសអោយត្រីពងកូនបន្ដពូជ៕