ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៩ រថយន្តយីឌុបខ្នាតធំ ចំនួន 14គ្រឿងដឹកស្ករសចេញពីខេត្តកំពង់ស្ពឺ ( ឱរាល់) មកចូលតំបន់កេាៈថ្ម ឋិតនៅកេាៈថ្ម ឃំុទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។តាមប្រភពពត័មានពីឈ្មេាៈ ឡេង ដែលជាមេការត់ផ្លូវ បានប្រាប់អ្នកយកពត័មានស្ថានីយ៏ទូរទស្សន៏ កម្ពុជាប៉ុស្ដ៏លេខ8អេចឌី ថា រថយន្ត​យីឌុបខ្នាតធំ ដឹកស្ករសនេៈ គឹជារបស់ យាយ ញ៉ាប់ ដឹកទៅប្រទេសវៀតណាម ហេីយមានច្បាប់ត្រឹមត្រូវ ពេលនេាៈ អ្នកយកពត័មានយេីបានសុំច្បាប់មេីល មេកាឈ្មេាៈ ឡេង បានឆ្លេីយថា ច្បាប់មាន តែនៅយាយ ញ៉ាប់ ខ្ញំុអ្នករត់ការ គ្មានទេ ។

ប្រភព១ពីសមត្តកិច្ច ប្រចាំច្រកព្រំដែន ដូចជា ប្រធានស្នាក់ការច្រកទ្វេភាគី កេាៈថ្ម ប៉ុស្ដ៏នគបាលច្រកព្រំដែន ដឹកនាំដេាយ លេាកអនុសេនីយ៏ឯក ស៊ុន ពិសី នឹងគយប្រចាំច្រក បានបញ្ជាក់ ថា ពិតជាមានរថយន្តយីឌុបខ្នាតធំ ដឹកស្កសរចូលតាមច្រករបស់លេាកគ្រប់គ្រងមែន តែពួកខ្ញំុមិនហ៊ានបេៈពាល់ទេ ពីព្រេាៈ របស់អ្នកមានឥទ្ធិពលខ្លាំង សូម្បីការសួរនាំពួកខ្ញំុមិនហ៊ានសួរផង ទាល់តែអ្នករត់ការប្រាប់ទេីបពួកខ្ញំុដឹង ។

បញ្ជាក់តាមការជាក់ស្ថែងពីប្រជាពលរដ្ននៅភូមិកេាៈថ្ម បាននិយាយប្រាប់អ្នកយកពត័មានយេីងស្ទេីជារៀងរាល់ថ្ងៃ​ យប់ មានរថយន្តយីឌុបធំៗ ដឹកឥវ៉ាន់ចូលច្រកកេាៈថ្ម តែមិនដឹងជាដឹកស្អីខ្លៈមេីលមិនឃេីញ។

បច្ចុប្បន្ន រថយន្តយីឌុបខ្នាតធំដឹកស្កសរយកមកដាក់នៅឃ្លាំង កុយសុខងួន ដេីម្បីធេី្វការផ្ទេការុងដែលមានឈ្នេាៈ​ខ្មែ​រផ្ទេទៅដាក់ការុងវៀតណាមវិញ រួចដឹកឆ្លងដែនទៅវៀតណាម ។សួរថា បេីរបស់របររដឹកឆ្លងដែនប្រេីឥទ្ធិពល យកអំណាចមកគ្របដណ្ដប់លេីសមត្តកិច្ចតមច្រកព្រំដែនអញ្ជឹង ចុៈថវិកាដែលរដ្នត្រូវការ តេីបានមកណា ? បេីសមត្តកិច្ចម្នាក់ៗ លឹតែរបស់យាយ ញ៉ាប់ ខ្លាចជាងមេេខ្លួនឯងទៅទៀត៕ តាប៉ៃលិន ត្បូងឃ្មុ