កោះកុង÷កិច្ចប្រជុំសាមញ្ញលើកទី៤  អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះ កុង ដែលធ្វើឡើងនៅសាលប្រជុំរដ្ឋ បាលសាលាខេត្ត នារសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម កាយ សំរួម ប្រធានក្រុម ប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ឆាលី សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរង ខេត្តស្តីទី មានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិ កក្រុមប្រឹក្សាខេត្តទាំង១៨រូប លោក លោកស្រី អភិបាល រងខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា ស្រុក-ក្រុង។

ក្នុងកិច្ចប្រជុំបានលើកយករបៀបវិរៈចំនួន ៦ ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យ និងអនុម័ត រួមមាន÷ ទី១/ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបៀបវារ: នៃកិច្ចប្រ ជុំសាមញ្ញ លើកទី៤  អាណត្តិទី៣ របស់ក្រុម​ប្រឹ​ក្សា​​ខេត្តកោះកុង។ ទី២/ ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងកំណត់ ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តទី៣/ របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី៨ ខែសីហារហូតដល់ថ្ងៃទី10 ខែកញ្ញា ឆ្នាំ 2019 ទី៤/ របាយការណ៏​លទ្ធផលការងារគិតចាប់​ពីខែ​មិថុនា ដល់ខែសីហា ឆ្នាំ 2019 របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។ ទី៥/ ពិនិត្យ និង​អនុម័ត លើសេចក្តីព្រាង​របាយការណ៍​ប្រចាំខែសីហា ឆ្នាំ 2019  ស្តីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង និងទី៦/ បញ្ហាផ្សេងៗ ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តនាពេលនោះដែរ ឯកឧត្តម អ៊ុនឆាលី សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត បានមានប្រសាសន៍ផ្ដោតទៅលើតារ៉ាងរបាយការណ៍ ចំណូលសារពើព័ន្ធ និងចំណូលមិនសារពើព័ន្ធ របស់​រដ្ឋបាលខេត្ត ត្រូវរៀបចំតារ៉ាងរបាយការណ៍ដាក់ បញ្ចូលឲ្យបានត្រឹម ត្រូវច្បាស់លាស់ ចៀសវាងបាត់បង់នូវចំនូលរដ្ឋ ៕