នៅព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩ សាខាកាកបាទក្រហមកម្ពុជារួមនិងគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បាននាំយកអំណោយមនុស្សធម៌ បានបន្តចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ចំនួន ៩៥ គ្រួសារ មកពីសង្កាត់ទាំង ៥ ក្នុងក្រុងក្រចេះ ដែលដឹកនាំដោយឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តក្រចេះ រួមនិង លោក លោកស្រី សមាជិក សមាជិកា គណៈកម្មធិការសាខា និងសហការី ព្រមទាំងអនុសាខា អាជ្ញាដែនដី ក្រុង សង្កាត់និងបណ្ដាកងកម្លាំង ទាំងបីប្រភេទផងដែរ ។

ក្នុងឪកាសនោះឯកឧត្តម ធុន គ្រី បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិទាំងអស់ ដែលសម្ដេច តែងតែមានការព្រួយបារម្មណ៍ និងសុខទុក្ខប្រជាពលរដ្ឋគ្រប់ច្រកល្ហក  និងមានវិធានការក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវរលានៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ព៌ណសម្បុល ជាតិសាសន៏ណាមួយឡើយ ព្រមទាំងចូលរួមការសោកស្ដាយចំពោះ ប្រជាពលរដ្ឋទាំងអស់ូ ដែលទទួលរងគ្រោះទឹកជំនន់នាពេលនេះ ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់ដោយទឹកជំនន់ជន់លិចត្រូវខាតបងនូវទ្រព្យសម្បត្តិ ផលដំណាំ របស់បងប្អូន។

ឯកឧត្តម ធុន គ្រី មានប្រសាសន៍ផងដែរថាដោយមើលឃើញពីស្ថានភាពទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងដោយមានការចង្អុលបង្ហាញពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  តាមរយះគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហរ្តរាយ បានជួយសង្គ្រោះរកទីទួលសុវត្ថិភាព និងនាំយកនូវអំណោយជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ជាបន្តបន្ទាប់  ដើម្បីសម្រួលដល់ទុក្ខលំបាកនិងកាត់បន្ថយភាពខ្វះខាតរបស់ពួកគាត់។

ឯកឧត្តម ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់សំខាន់ លើការថែទាំសុខភាព ដោយផ្អែកលើអនាម័យបរិស្ថាន ពីព្រោះថាពេលទឹកជំនន់ បាននាំមកនូវមេរោគផ្សេងៗ ដែលអាចនាំឲ្យមានជម្ងឺឆ្លងផងដែរ ។ ដូច្នេះត្រូវពិសារទឹកស្អាត និងទឹកដាំឲ្យឆ្អិនជានិច្ច និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាព កូនចៅ ដោយមើលថែរក្សាឲ្យបានល្អ និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់នៅពេលទឹកស្រកទៅវិញ ចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដំណាំឡើងវិញ  ។

សូមជម្រាបផងដែរថាអំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ជាអំណោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មី ១ កេស ត្រីខ ១យួរ ទឹកត្រី១យួរ ជាអំណោយ សាខាកាក​បាទក្រហមកម្ពុជា  ដោយឡែកមន្ទីរសុខាភិបាលឧបត្ថមបន្ថែមក្នុង១គ្រួសារ មុងជ្រលក់ថ្នាំ១៕