ខេត្តព្រះសីហនុ៖ ដោយទទួលបានបទបញ្ជា និងសេចក្តីអនុញ្ញាតដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍  សៅ  សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ  និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ នៅសាលប្រជុំ (A) បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីប្រគល់ភារកិច្ចស្តីទី ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ។

ពិធីនេះមានវត្តមានអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី/វរសេនីយ៍ឯក ជាមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរទាំង៥ អនុប្រធានមន្ទីរ នាយការិយាល័យ នាយរដ្ឋបាលសរុប មេបញ្ជាការ/មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងមេបញ្ជាការ កងអនុសេនាធំចល័ត និងវរអន្តរាគមន៍ពិសេសប្រចាំការ ចូលរួមជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ថា: នាយទាហាន នៃកងរាជអាវុធហត្ថ ដែលត្រូវទទួលភារកិច្ចថ្មី មានចំនួន០៤នាក់៖

១-លោកវរសេនីយ៍ទោ ឆេង វុទ្ធី ត្រូវបានទទួលភារកិច្ចថ្មី ជានាយសេនាធិការស្តីទី  កងរាជអាវុធហត្ថខេត្តព្រះសីហនុ ជំនួសដោយលោកវរសេនីយ៍ឯក សេង ផុក ត្រូវបានចូលនិវត្តន៍។

២-លោកវរសេនីយ៍ត្រី ឡាយ សុផុន នាយការិយាល័យសុខាភិបាលស្តីទី កងរាជអាវុធហត្ថខេត្តព្រះសីហនុ ជំនួសដោយលោកវរសេនីយ៍ត្រី លួន ចោម ត្រូវបានចូលនិវត្តន៍។

៣- លោកវរសេនីយ៍ត្រី ឌី ម៉ាឡារិទ្ធ នាយការិយាល័យផ្គត់ផ្គង់ស្តីទី កងរាជអាវុធហត្ថខេត្តព្រះសីហនុ ជំនួសដោយលោកវរសេនីយ៍ត្រី ស៊ុយ ឌី មានជំងឺប្រចាំកាយ។

៤-លោកអនុសេនីយ៍ឯក ផាន់ រដ្ឋា នាយការិយាល័យហ្វឹកហ្វឺនស្តីទី កងរាជអាវុធហត្ថខេត្តព្រះសីហនុ ជំនួសដោយលោកវរសេនីយ៍ត្រី ព្រហ្ម សាន្ត ត្រូវបានចូលនិវត្តន៍។ នាឱកាសនេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានប្រគល់ថវិកាមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជូនដល់នាយទាហាន ចំនួន០៣នាក់ ដែលមានជំងឺផងដែរ៕