តាកែវ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានរៀបចំបើកយុទ្ធនាការការពារជីវិត និងពិការភាព ពី គ្រោះ ថ្នាក់ចរាចរណ៍ នៅជុំវិញក្រុងដូនកែវ និងទីរួមខេត្តតាកែវ នៅព្រឹកថ្ងៃ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការអញ្ជើញ ចូល រួម ដោយ លោកជំទាវ សោម សិរីវឌ្ឍ នាយិការ រង នាយក ដ្ឋានធនធានមនុស្ស នៃកាកបាទក្រហមកម្ពុជា លោក ជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មា ធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមនឹង អាជ្ញាធរ ក្រុង ដូន កែវ មន្រ្តីជំនាញនៃមន្ទីរសាធារណៈការ ស្នង ការ នគរបាលខេត្ត ក្រុមអ្នកស្មគ្រចិត្តកាកបាទក្រហមនៅភូមិ សង្កាត់ យុវជនស្មគ្រចិត្ត និងសមត្ថ កិច្ច នគ រ បាល ចរាចរណ៍ខេត្ត និងក្រុងដូនកែវ បានចូលរួមប្រមាណជាង ៤០០នាក់ ។ យុទ្ធនាការនេះ ក៏បានធ្វើការផ្ដល់មួកសុវត្ថិភាពជាង ១០០មួក ដល់អ្នកធ្វើដំណើរ តាមដងផ្លូវ ដែលបានបើកបរដោយគ្មានពាក់មួកសុវត្ថិភាព និងបានធ្វើការអប់រំណែនាំដល់ពលរដ្ឋ ត្រូវធ្វើដំណើរទី ជិត ឆ្ងាយ ត្រូវពាក់មួកសុវត្ថិភាពគ្រប់ពេលវេលា។

លោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បា នមានប្រសាសន៍ថា ដើម្បីឆ្លើយតបតាមប្រសាសន៍របស់សម្តេចនាយករដ្ឋ មន្ត្រី ហ៊ុន សែន ដែល បាន ជំរុញ ឲ្យប្រជាពលរដ្ឋគ្រប់វ័យទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវទាំងអ្នកបើកបរ និងអ្នករួមដំណើរ មិនថាអ្នកបើកបរនៅពេលណាទី កន្លែងណានិងក្នុងគោល បំណងផ្សព្វផ្សាយដល់ប្រជា ពលរដ្ឋ សិស្សនិស្សិត អាជីវករ និងសាធារណៈជនឲ្យដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់ មួក សុវត្ថិ ភាព អោយ បានត្រឹមត្រូវ រាល់ពេលធ្វើដំណើរ បើកបរចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និង បើក លើសល្បឿនកំណត់ គោរពសិទ្ធិជនពិការ និងទុកសិទ្ធិ អាទិ ភាពជូនជនពិការពេលប្រើប្រាស់ផ្លូវ ដើម្បី ឈានទៅដល់ការកាត់បន្ថយអត្រាពិការ ស្លាប់ និងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍។

លោកជំទាវ នូ សុវណ្ណនី បានបញ្ជាក់ថា ការរៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍ស្តីពី “ការពារ ជីវិត និងពិការពីគ្រោះថ្នាក់ចរាចរណ៍” ក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សនិស្សិត អាជីវ ករ និងសាធារណជនឲ្យ ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ រាល់ ពេល ធ្វើ ដំណើរ បើកបរចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកលើសល្បឿនកំណត់ គោរពសិទ្ធជនពិការ និងទុកសិទ្ធអាទិភាពជូនជនពិការពេលប្រើប្រាស់ផ្លូវ ដើម្បីឈានទៅដល់ការ កាត់ បន្ថយអត្រាពិការ ស្លាប់ និងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ ដែលជាកត្តាឲ្យមានភាពក្រីក្រនៅកម្ពុជា។ នៅក្នុងឱកាសនោះដែរលោកស្រី សោម សិរីវឌ្ឍ បានមានប្រសាសន៍អោយដឹងថាការបើកយុទ្ធ នាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅព្រឹកនេះ ជាការគិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូន ប្រជា ពល រ ដ្ឋ ពី សំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទ ក្រហមកម្ពុជា គឺដោយ សារតែអត្រាគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ អ្នកស្លាប់ជាមធ្យមនៅទូទាំងប្រទេសចំនួន ៦នាក់ទៅហើយនោះ ហើយយុទ្ធនាការនេះជាសារមួយ ដ៏ សំខាន់ ក្នុងការដាស់ស្មារតី ប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាអោយបានខ្ជាប់ខ្ជួន ដែល ជាគោលបំណងកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើង និងស្រប តាម ពាក្យ ស្លោ ក   ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍៕