ភ្នំពេញ៖ រថយន្តក្រឡុកបេតុងចុះពីស្ពានព្រែកព្នៅបែកកាប៉ែនជាន់ហ្វាំមិនស៊ី បេីកគេចចេញពីផ្លូវធ្លាក់ចូលប្រឡាយផ្លូវ រថយន្តរងការខូចខាតសំណាល្អមិនបណ្តាលអោយមនុស្សណាម្នាក់រងរបួសនោះឡើយ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង១៤នាទីព្រឹកថ្ងៃទី​១៩ខែកញ្ញា​ ឆ្នាំ​២០១៩ស្ថិតតាមបណ្តោយ មហាវិថីឈ្នះឈ្នះចំណុចប្រឡាយក្បែរចិញ្ចេីមផ្លូវមួយកន្លែងក្នុងភូមិព្រែកតារ័ត្ន​ សង្កាត់ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ​រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុឲ្យដឹងថានៅមុនពេលកេីតហេតុរថយន្តខាងលេីបានបេីកក្នុងទិសដៅ ពីលិចទៅកេីតចុះពីលេីស្ពានព្រែកព្នៅហេីយរថយន្តបានបែកកាប៉ែនជាន់ហ្វាំងមិនស៊ី ដោយហេតុអ្នកបើកបរខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃក៏បត់ទាញចង្កូតគេចផ្លូវធ្លាក់ប្រឡាយតែម្តង។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបនទៅដល់ពិនិត្យមិនឃេីញប៉ះពាល់សម្បត្តិរបស់រដ្ឋក៏អនុញាតិអោយភាគីម្ចាស់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ដោយៈចាន់តូ