ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តមួយគ្រឿង ក្នុងល្បឿនលឿន ស្រាប់តែជាប់ហ្គា ជ្រុលទៅបុករះ ម៉ូតូ៣គ្រឿង កង់បីឥណ្ឌាមួយគ្រឿង និង រថយន្តមួយគ្រឿង បណ្ដាលឲ្យរងរបួសធ្ងន់បុរសម្នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចផ្លូវបែកជាបួន ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៩ កែងផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថានៅមុនពេលកេីតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ 2A-6474 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៣៩ ទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុ ដែលជាផ្លូវបែកជាបួនស្រាប់តែរថយន្តជាប់ហ្គា ចាប់ហ្វ្រាំងមិនស៉ី ក៏ជ្រុលចង្កូតទៅបុករះម៉ូតូ និង រថយន្តចំនួន៥គ្រឿងបណ្តាលអោយរងរបួសធ្ងន់ស្រាល់ចំនួន៣នាក់ និង បានបញ្ចូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែករាជធានីភ្នំពេញភ្លាមៗ។

សូមបញ្ជាក់ផងដែរថាម៉ូតូទាំង៣គ្រឿងដែលខូចខាត់រួមមានទី១ ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HA-២២៧២ រងកាខូចខាតស្ទើទាំងស្រុង។ ចំណែកអ្នកបើកបររងរបួសធ្ងន់ធ្ងរបញ្ជូនទៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។ ទី២-ម៉ាកហុងដាស្កុប ពី សេរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HD-៧២៦៨ រងការខូចខាតបន្តិចបន្ទួច។ ទី៣-ម៉ាក ហុងដា ហ្សូមម័រ ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ ១GE-៦៧០៥ រងការខូចខាស្ទើទាំងស្រុង។ ទី៤-ម៉ូតូកង់បី ឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ តាកែវ ១T-៧១០៧ រងការខូចខាតស្ទើទាំងស្រុង និង ទី៥ រថយន្តម៉ាក ឡិចស៊ីស RX400H ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AK-៥៧៧៩ រងការខូចខាតមួយចំហៀងខាងឆ្វេង។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបាន ចុះទៅដល់ចំណុចកើតហេតុ ទំនាក់ទំនងសមត្ថកិច្ចជំនាញ វាស់វែងយករថយន្តបង្ក និង ម៉ូតូរថយន្តទាំង៥គ្រឿង ទៅក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕អត្ថបទ និង រូបភាព ទឹម វិបុល