ខេត្តស្ទឹងត្រែង៖ កាលពីយប់ថ្ងៃទី ១៨ រំលងអាធ្រាត្រឈានចូលយប់ថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០១៩ នៅចំណុចច្រាំងទន្លេមួយកន្លែងស្ថិតក្នុងភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែបានបាក់ច្រាំងទន្លេដែលមានជម្រៅ ២០ ម៉ែត្រនិងបណ្ដោយ៣០សិបម៉ែត្រ។

លោកយ៉េនម៉ីអនុប្រធានក្រុុមការងារចុះជួយភូមិកោះព្នៅលោកបានឲ្យដឹងថាកាលពីយប់រំលងអាធ្រាតម៉ោងប្រមាណ ១និង ៣០នាទីយប់ត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនលោកថាមានករណីបាក់ច្រាំងទន្លេមួយកន្លែងប្រមាណពីស្ដាប់ ២០ ម៉ែត្រទៅ ៣០ ម៉ែត្រដែលមានដើមត្នោតដើមឬស្សីដើមអំពិលចំនួន ៣ទៅ ៤ ដើមបានបាក់ស្រុតលិចបាត់ឃើញតែចុងឫស្សីតែប៉ុណ្ណោះ។

លោកក្រុមការងារចុះជួយភូមិកោះព្នៅលោកបានបន្តទៀតថាក្រោយមានករណីនេះកើតឡើង នៅរសៀលថ្ងៃទី ១៩ ខែកញ្ញានេះក្រុមការងារស្រុកដឹកនាំដោយលោកភោក សិវិសិដ្ឋអភិបាលរងស្រុកបុរីអូរស្វាយនិងក្រុមការងារចុះជួយភូមិកោះព្នៅបានចុះមកដល់ទីតាំងកើតហេតុដើម្បីពិនិត្យមើលដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិនេះ។

លោកសេកម៉ៅមេឃុំអូរស្វាយក៏បានឲ្យដឹងដែរថានៅវេលាយប់រំលងអធ្រាត្រមានករណីបាក់ច្រាំងទន្លេដែលគួរឲ្យភ្ញាក់ផ្អើលធ្វើឲ្យប្រជាពលរដ្ឋដែលនៅជាប់ច្រាំងទន្លេមានការភ័យខ្លាចនិងប្រជាពលរដ្ឋដែលមានផ្ទះនៅជាប់ច្រាំងទន្លេបានមួយចំនួនបានរើតុទូអីវ៉ាន់មួយចំនួនចេញពីផ្ទះដើម្បីជម្លៀសចេញ។

លោកមេឃុំអូរស្វាយបានបន្តថាចាប់ពីពេលព្រឹកថ្ងៃទី ១៩ រហូតមកដល់ម៉ោង ១៥ រសៀលនេះឃើញថាច្រាំងទន្លេនៅតែបន្តបាត់ជាបន្តបន្ទាប់ដែលបានធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង។

លោកភោក សិវិសិដ្ឋអភិបាលរងស្រុកអូរស្វាយសែនជ័យបានផ្ដែផ្ដាំដល់ប្រជាពលរដ្ឋឲ្យលើកកម្ពស់ការប្រុងប្រយ័ត្នហើយនឹងមានការផ្ដែផ្ដាំពីលោកលី មីណាអភិបាលស្រុកឱ្យម្ចាស់ផ្ទះដែលនៅជាប់ច្រាំងទន្លេដែលអាចបង្កផលប៉ះពាល់ត្រូវរកកន្លែងស្នាក់នៅតាមផ្ទះបងប្អូនជាបណ្ដោះអាសន្នជៀសវាងគ្រោះថ្នាក់ណាមួយដោយយថាហេតុ៕