បាត់ដំបង៖ អនុវត្តតាមយ៉ាងម៉ឺងមាត់តាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ សៅ សុខាអគ្គ មេបញ្ជាការរង កងយោធពលខេមរភូមិន្ទនឹងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។លោកឧត្តមសេនីយ៍ត្រីមាសសុវណ្ណមេបញ្ជាការកងរាជអាវុធហត្តខេត្តបាត់ដំបងបានអោយដឹងថារថយន្ដចំនួន១០គ្រឿងដែលសមត្តិកិ្ជកងរាជអាវុធហត្ថខេត្តបាត់ដំបងបានរុរកបង្ក្រាបបានរយះពេលកន្លងមកនៅតំបន់ភ្នំរ៉ៃ ស្រុកសំឡូតនោះកំពុងត្រូវបានកំលុងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាត់ជាកង់ៗ ជាបន្ដបន្ទាប់ដើម្បីដាក់ចូលក្នងរណ្ដៅបំផ្លាញចោលនាពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែរថាកាលពីព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៩នៅសាលាខេត្តបាត់ដំបង ឧត្តមសេនីយ៍ឯក ហុងវិ ណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលការងារស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងសហការណ៍ជាមួយអាជ្ញាធរខេត្តកំលាំងជំនាញបើកការប្រជុំនឹងនឹង ចុះពិនិត្យមើលទីតាំងក្រុមហ៊ុនរត្ន័សម្បត្តិបន្ទាប់ពីកំលាំងកងរាជអាវុធហត្តខេត្តបាត់ដំបងបើកយុទ្ទនាការរុករកឃើញរថយន្ដប៉ាកុងចំនួន១០គ្រឿងស្ថិនៅក្នុងបរិវេនក្រុមហ៊ុនរត័្នសម្បត្តគ្រប់គ្រងនៅតំបន់នោះនៅក្នុងភូមិកញ្ជាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

ស្ថិតក្នុងការចុះស្រាវជ្រាវរបស់ក្រុមគណ:កម្មាការបង្កាបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់កងរាជអាវុធហត្តលើផ្ទៃប្រទេស បានដាក់ចេញនូវចំនុចសំខាន់ៗពាក់ពន្ទ័ច្បាប់បទដ្នានច្បាប់នាៗបស់ក្រុមហ៊ុន ជាពិសេសច្បាប់ដឹកជញ្ជូនឈើ ចេញពីតំបន់នោះ ជាមួយនោះផ្នែកជំនាញរួមមានរដ្នបាលព្រៃឈើនឹងផ្នែកបរិស្ថាន ត្រូវរាយការអោយបានច្បាស់លាស់ដល់ក្រុមការងារជំនាញបើសិនជំនាញស្រាវជ្រាវក្នុងការឃុបគ្នាបំផ្លិចបំផ្លាញ​ធធានធម្មជាតិនៅតំបន់នោះម្ជាស់ក្រុមហ៊ុនរត័្នសម្បត្តប្រឈមនឹងការឃាត់ខ្លួនម្ជាស់ក្រុមហ៊ុននោះចាត់ការទៅតាមផ្លូវច្បាប់ក្រៅពីនោះបើសិនផ្នែកជំនាញរដ្នបាលព្រៃឈើឬកងកំលាំងប្រដាប់អាវុធអង្គភាពណាមួយជាប់ពាក់ពន្ទ័នោះក៍ឃាត់ខ្លួនរៀបចំសុំរឿងចាត់ការទៅតាមផ្លូវច្បាប់ដោយមិនមានការលើកលែងទឿយ។ចំពោះមុខលោកមេភូមិភ្នំដំបងម្នាក់ត្រូវបានកំលាំងកងរាជអាវុធហត្តលើផ្ទៃប្រទេសរួមជាមួយមន្ទីរបរិស្ថានខេត្តបាត់ដំបងចាប់ឃាត់ខ្លួនរឿបចំសុំណុំរឿងបញ្ជូនទៅតុលាការបន្ដាប់កាប់រុករានដីតំបន់អភិក្យបរិស្ដានស្រុកសំឡូតយកទៅពុះជាដីឡូត៍លក់យ៉ាងអនាធិបតេយ្យរួចមក ជាពិសេដីតំបន់ភ្នំជាតំបន់អភិរក្សនៅឯតំបន់ព្រំដែនខេត្តប៉ៃលិនរាប់រយហិកតាកំពុងត្រូវបានគេកាន់ឈូសឆាយរុករានយកលក់អស់ជាបណ្ដើរហើយដែរ។