ខេត្តព្រះសីហនុ៖ ករណី  បង្រ្កាបចាប់ជនជាតិចិន ដែលបង្ខាំង មនុស្ស ក្នុងផ្ទះដោយខុសច្បាប់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើជនជាតិចិនដូចគ្នា ក្នុងការចុះបង្ក្រាបមានកម្លាំងកងរាជអាវុធហត្ថ ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ ត្រី  ហេង  ប៊ុនទី  មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ រួមជាមួយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បញ្ជាកម្លាំង កងរាជអាវុធហត្ថក្រុង /ខេត្ត  សរុបជាង៤០នាក់  និងមានការ  សម្របសម្រួល ផ្លូវច្បាប់ពី លោក  ហ៊ួត  វិចិត្រ  ព្រះរាជ អាជ្ញា រង  អមសាលាដំបូងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួម សហការពី លោកស្រី នេតទីនមេភូមិ៣និងម្ចាស់ផ្ទះ  ចុះបង្ក្រាបករណី  បង្ខាំង មនុស្ស (ជនជាតិ ចិនទាំងអស់  ) ស្ថិតនៅក្រុម១២  ភូមិ៣ សង្កាត់១ ក្រុង/ខេត្ត ព្រះសីហនុ   គណនីខាងលើនេះបានចុះបង្ក្រាបនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ។

ក្នុងប្រតិបត្តិការខាងលើនេះសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថខេត្តធ្វេីការ ឃាត់ ខ្លួន ជន សង្ស័យ ជាជនជាតិចិនចំនួន  ៧ នាក់ ( ភេទប្រុសទាំងអស់  )  ហើយបានជួយសង្រ្គោះបានជន រងគ្រោះ ចំនួន  ១០ នាក់  ( ភេទប្រុស ទាំង អស់ជាជនជាតិចិន)  និងបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ក្នុងករណីចុះបង្ក្រាបខាងលើនេះបានដកហូត វត្ថុ តាង រួមមាន  ៖

–  ទូរស័ព្ទ  ចំនួន ៦ គ្រឿង

–  ខ្នោះជេីង  ចំនួន ៤ គូរ

–  ខ្នោះដៃ  ចំនួន១០គូរ

–  ស្រោមខ្នោះ ចំនួន  ៤

–  ក្រណាត់ រុំមុខ ចំនួន ២

–  កាំបិត តាំងតោ ចំនួន  ១ ដើម

–  កំប៉ុង ហ្គាស ចំនួន  ២៥កំប៉ុង

–  លិខិត ឆ្លង ដែន ចំនួន  ១

–  កិច្ចសន្យា ជួលផ្ទះ ចំនួន  ១ច្បាប់

–  អត្តសញ្ញាណ ប័ណ្ណ ចិន ចំនួន  ១ ច្បាប់  ។

ករណី  បង្រ្កាបចាប់ជនជាតិចិនចំនួន ៧នាក់ ដែលបង្ខាំង មនុស្ស ដោយខុសច្បាប់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើជនជាតិចិនដូចគ្នា

បច្ចុប្បន្នជនល្មើសរួមទាំងវត្ថុតាងត្រូវបានបញ្ជូន ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រះសីហនុដេីម្បី អនុវត្តន៍ តាមនិតិវិធីច្បាប់បន្ត។