ខេត្តកោះកុង៖ លោក ហាក់ ឡេង អភិបា លស្រុកបុទុមសាគរ ដោយអមដំណើរ លោក យិន ម៉ាណូ សមាជិកក្រុមប្រឹក្សាស្រុកបូទុមសាគរលោកអភិបាលរង ស្រុក និងមានការចូលរួមពីរដ្ឋបាលស្រុក ប្រធានការិ យាល័យអង្គភាព ចំណុះសាលាស្រុកស្រុក និងជំនាញពាក់ព័ន្ធជុំវិញស្រុក បានចុះសួរសុខទុក្ខ សំណេះសំណាល និងបើកវេទិការពិ គ្រោះយោបល់ ជា មួយប្រជាពលរដ្ឋ ១៧៤ គ្រួសារ ដែលមកពីភូមិចំនួន២ (ភូមិប្រៃនិង ភូមិជីត្រះ) ស្ថិតក្នុងឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្ត កោះកុង នៅព្រឹកថ្ងៃ ទី០៦ ខែតុលា ឆ្នាំ២ ០១៩នេះ ដើម្បីស្វែងរកភាពអវិជ្ជ មានកន្លងមករបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាចង់ដឹងពីទុក្ខលំបាកនានា របស់បងប្អូនប្រជា ពលរដ្ឋ ។

ជាមួយគ្នានោះដែរលោក ហាក់ ឡេង បានបញ្ជាក់ថា ក្នុងដំណើរចុះសួរសុខ ទុក្ខ សំណេះសំ ណាលជាមួយបង ប្អូនប្រជាពលរដ្ឋនាពេលនេះ លោក បានស្វែងយល់ និងដឹងរឿងរ៉ាវជាច្រើនពីពលរដ្ឋ តាមរយៈការបើកវេទិការសា ធារណៈដើម្បីពិ គ្រោះ និងផ្តល់យោបល់ ។
សំណូមពររបស់ពលរដ្ឋ ដោយក្នុង នោះឃើញថា គោលបំណងចម្បងរបស់ពួកគាត់ គឺចង់អោយអាជ្ញាធរ ក៏ ដូចជាថ្នាក់ក្រសួងជួយពន្លឿននៃការកាត់ឆ្វៀលដីជូនពួកគាត់អោយបានលឿន នឹងចេញប័ណ្ណកម្មសិទ្ធិស្រប ច្បាប់អោយពួកគាត់ ដើម្បីអោយពួកគាត់អាចយកប្រើប្រាស់បានជាប្រយោជន៍ផ្សេងៗ ពិសេសពលរដ្ឋសំណូមពរដល់អាជ្ញាធរភូមិ.ឃុំ ក្នុងការបម្រើរសេវា តាមរយះលិខិតស្នើរសុំផ្សេងៗអោយពួក គាត់បានរហ័ស ។
ក្រៅពីនោះពលរដ្ឋបានស្នើរសុំអោយអាជ្ញាធរជួយជួស ជុល និងស្ថាបនាបន្ថែមនូវផ្លូវថ្នល់ ស្ពាន រួមទាំងការតភ្ជាប់នូវបណ្តាញទឹក ភ្លើង ចូលក្នុងភូមិដ្ឋានរបស់ពួក គាត់ផង ។
ជាការឆ្លើយតបទៅនិងកង្វល់របស់ពល រដ្ឋ លោក ហាក់ ឡេង អភិបាល ស្រុក បានអៈអាងថា រាល់កង្វល់ទាំង ឡាយរបស់បងប្អូន លោកនិងលើកយកសំណើរ និងសំ ណូមពរទាំងនេះទៅធ្វើការពិភាក្សាជាមួយគណៈបញ្ជា ការឯកភាពស្រុក \ខេត្ត និងជុំនាញពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះ ស្រាយជូនបងប្អូននាពេលក្រោយ ។
ក្នុងឱកាសនោះដែរលោកអភិបាល ស្រុក បានលើយកគោលនយោបាយភូមិ.ឃុំមានសុវត្ថិ ភាព ៩ ចំណុចមកផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពរដ្ឋ និងថ្លែងទៅកាន់ប្រជាពលរដ្ឋថា កុំមានការជឿទុកចិត្តទៅលើបុគ្គលខិល​ខួចមួយចំនួន ដែលបានដើរបោកប្រាស់ញុះញង់ តាមរយៈការតវ៉ា ធ្វើកូដកម្មនៅតាមទីសាធា រណៈណាមួយដោយពុំមានច្បាប់អនុញ្ញាត ដែលជាហេតុអោយបងប្អូនធ្លាក់ចូលទៅក្នុងសំណាញ់ច្បាប់ដោយមិនដឹងខ្លួន ៕