ភ្នំពេញ ៖ ការជួសជុល និង សាងសង់ អាង ហែល ទឹក នៅ ពហុ កីឡដ្ឋាន ជាតិ អូឡាំពិក ដែលក្រុមហ៊ុនទទួលការសាងសង់និងជួសជុលរាយការណ៍ថា ៖ គិតត្រឹមថ្ងៃចុះត្រួតពិនិត្យនេះ  អាង ហែល ទឹក និង អាង លោត ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ សម្រេចសម្រេចបានប្រមាណជា៩៥ភាគរយហើយ។  ប៉ុន្តែជាក់ស្តែង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មិនមែនសម្រេចបាន៩៥%ទេ គឺនៅសល់ ការងារ ច្រើនណាស់ ដែល ត្រូវធ្វើបន្ថែមទៀត ។

ឯកឧត្តម ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន និង ជា ប្រធាន សហព័ន្ធ ខ្មែរ កីឡាហែលទឹក ស្ម័គ្រចិត្ត បាន អះអាង ថា ក្រោយពិនិត្យរួច ឯកឧត្តមបានស្នើសុំឲ្យក្រុមហ៊ុនសៀងហៃខនត្រាក់សិន គ្រុប ដែលជា អ្នកទទួលសាងសង់ផ្លូវនៅកម្ពុជា ហើយក៏ធ្លាប់សាងសង់អាងហែលទឹកច្រើនកន្លែង នៅក្នុងប្រទេសចិន ស្របពេលដែលកម្ពុជាក៏ត្រូវការស្ដារ និងពង្រីកអាងហែល  ដើម្បីឲ្យស្របតាមស្រង់អន្តរជាតិ ដូច្នេះហើយទើបយើងសម្រេច ធ្វើការជួសជុលកែលម្អអាងហែលទឹក អូឡាំពិកឡើងវិញ ដោយ គ្រោងចំណាយថវិកាជាង២លានដុល្លារ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី បានឲ្យដឹងថា អាងទឹកអូឡាំពិកយើងនេះ ពីមុនមានតែប្រាំបីខ្សែបន្ទាត់ ប៉ុន្តែឥឡូវយើងពង្រីកបាន១០ខ្សែបន្ទាត់ ដូចអាងហែលទឹកនៅលើពិភពលោកដែរ ។ ទំហំអាង២៥ម៉ែត្រគុណនឹង៥០ម៉ែត្រ  គឺ ត្រូវ តាម ស្តង់ដារ អន្តរជាតិ ថ្មី ហើយ កន្លែង លោតទឹក ក៏ យើង បាន ពង្រីក ថ្មី ដែរ ។ ក្រៅពីនេះ យើង ក៏បាន ស្នើ ឲ្យ ក្រុមហ៊ុន ជួសជុល អគារ ស្នាក់នៅ សម្រាប់ ក្រុម ជម្រើសជាតិ  ដែលអាចស្នាក់នៅ ៥៥ នាក់ ផងដែរ ។ ក្រៅពីនេះ មាន កន្លែង អាហា រដ្ឋា ន និង ចង្ក្រាន បាយ ព្រោះថា កីឡាហែលទឹក នេះ បើការហូបចុកអាហារមិនគ្រប់គ្រាន់ និង កន្លែង ស្នាក់នៅ ត្រឹមត្រូវ ទេនោះ គឺ ពិបាក ក្នុងការ ដណ្តើមយក មេដាយ ណាស់ ។  ទន្ទឹមនេះយើងក៏បានសាងសង់អោយមានបន្ទប់ហាត់កម្លាំងកាយសម្បទា សម្រាប់ ទុក ឲ្យ កីឡាករ ហ្វឹកហាត់ ព្រោះថា នៅក្នុង កីឡាហែលទឹក នេះ ពី ដើម យើង ហាត់ តែ ក្នុង ទឹក  តែឥឡូវយើងត្រូវហាត់នៅលើគោកផងនិងក្នុងផង ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធាន សហព័ន្ធ បានជំរុញឲ្យក្រុមហ៊ុនកែលម្អទីកន្លែងមួយចំនួន ដូចជា បន្ទប់ បញ្ជា របង ដែក និង ប៉ាន ណូ ទូរទស្សន៍ LED ក៏ ស្នើ ឲ្យ ដូរ  ត្រូវដករបងដែកចេញនិងដកបន្ទប់បញ្ជាចេញ ព្រោះ មិនត្រូវ តាម ស្តង់ដារ  ប៉ាន់ណូទូរទស្សន៍LEDដាក់ពិន្ទុដែលនៅខាងជើងអាង ត្រូវដូរដាក់ឲ្យធំជាងនេះនឹង អាចដាក់ LED ដាក់ពិន្ទុ នេះ នៅ កន្លែង អាង លោតផ្នែកខាងត្បូងមួយទៀត។ កន្លែងអង្គុយទស្សនា ត្រូវកែលម្អ គឺដាក់ថ្មលាងរំលេចដោយពណ៌ខៀវណ៌ខៀវ ក្រហម ស កន្លែង ជណ្តើរ កណ្តាល ។ សរុបមក ការ សាងសង់ មកទល់ពេលនេះ គឺ នៅ ច្រើន ដែល តាម គម្រោង អាចថាចុងខែតុលានេះចប់សព្វគ្រប់នោះ គឺ មិនអាច ទៅរួចទេ ទំនងអាចចប់នៅខែធ្នូឆ្នាំ២០១៩ខាងមុខនេះ។

សូមបញ្ជាក់ថា ការជួសជុល និង សាងសង់ អាង ហែល ទឹក នេះ គម្រោង ចំណាយ រយៈពេល ពី ៧ ទៅ ៨ ខែ ដោយ ចាប់ដំណើរការ ជួសជុល និង សាងសង់ ពី ខែវិច្ឆិកា ឆ្នាំ ២០១៨នឹងគ្រោងបញ្ចប់ការជួសជុលជាផ្លូវនាចុងខែតុលា ឬ ដើមខែវិច្ឆិកាា ឆ្នាំ ២០១៩ ៕