តាកែវ៖ ប្រធានសួនសត្វភ្នំតាម៉ៅ លោក ញឹក រតនៈពេជ បានធ្វើការឆ្លើយតបទៅនិងការរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថាសត្វមួយចំនួននៅក្នុងសួនសត្វភ្នំតាម៉ៅគ្មានចំណីស៊ីដែលនាំឲ្យសត្វស្គម តែតាមការពិតសត្វជ្រូកព្រៃដែលគេយកទៅបង្ហោះនោះជាសត្វជ្រូកព្រៃដែលមានអាយុជិត២០ឆ្នាំនិងចាស់ទ្រុញទ្រោមជាពិសេសកំពុងតែមានជំងឺថែមទៀតផង។ លោកបានបញ្ជាក់ថា គ្មានសត្វណា មួយ ក្នុងចំណោមសត្វជាង១ពាន់ក្បាល លើផ្ទៃដីជាង ២ពាន់ហិកតា ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ គ្មានចំណីអាហារ ឬខ្វះការថែទាំ ពីក្រុមមន្រ្តីសួនសត្វ ឬអង្គការជាដៃគូនោះឡើយ ដូចការសរសេរបង្ហោះចោទប្រកាន់គ្មានដឹងមូលហេតុច្បាស់លាស់ឡើយ។

បើយោងតាមការបញ្ជាក់ពី លោក ញឹក រតនៈពេជ្រ ប្រធានសួនសត្វភ្នំតាម៉ៅ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កាលថ្ងៃទី៦ខែតុលា ឆ្នាំ២០១៩នេះថា ចំពោះករណីសរសេរបង្ហោះរិះគន់ ពីក្រុមអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយបានសរសេររិះគន់មកលើក្រុមមន្រ្តីនៅសួនសត្វភ្នំតាម៉ៅ ថាមិនបានឲ្យចំណីអាហារសត្វនៅក្នុងសួនគ្រប់គ្រាន់ ឬខ្វះការមើលថែរក្សាសុខភាព បណ្ដាលឲ្យសត្វក្នុងសួនមានសភាព ស្គមស្គាំងរីងរៃមានស្បែកដណ្ដាប់ឆ្អឹងនោះ គឺមិនពិតទេ តាមការពិតសត្វជាង១ពាន់ក្បាលដែលកំពុងតែស្ថិតនៅក្នុងសួនសត្វភ្នំតាម៉ៅ ត្រូវបានយកចឹត្តទុកដាក់ថែរក្សានិងព្យាបាលយ៉ាងយកចឹត្តទុកដាក់ជាទីបំផុត ហើយជាពិសេសទៅទៀតនោះមន្រ្តីសួនសត្វបានផ្ដល់ចំណីអាហារគ្រប់គ្រាន់ដល់សត្វទាំងអស់នៅក្នុងសួន ដោយមិនឲ្យខ្វះចំណីនោះទេ។
លោកប្រធានសួនសត្វភ្នំតាម៉ៅបានប្រសាសន៏បន្តថា៖ សត្វជ្រូកព្រៃដែលគេបង្ហោះនោះកំពុងតែត្រូវបានក្រុមគ្រូពេទ្យនៅសួនសត្វព្យាបាលយ៉ាងយកចឹត្តទុកដាក់តាមរយៈការយកឈាមទៅធ្វើការវិភាគនិងការដាក់ស៊ីរ៉ូម តែទោះបីជាយ៉ាងណាក៏ដោយ ជ្រូកព្រៃនោះមានអាយុប្រមាណ២០ឆ្នាំហើយ ហើយអាយុកាលសត្វជ្រូកនេះមានអាយុត្រឹម១៦ឆ្នាំប៉ុណ្ណោះក៏ប៉ុន្តែដោយសារការយកចឹត្តទុកដាក់ពីមន្រ្តីសួនសត្វទើបធ្វើឲ្យសត្វជ្រូកព្រៃមួយក្បាលនេះនៅមានជីវិត ដូច្នោះសូមសាធារណជនទាំងអស់កុំឲ្យមានភ័ណ្ឌច្រលំ ថាសត្វនៅក្នុងសួនសត្វភ្នំតាម៉ៅខ្វះចំណី។ លោក ញឹក រតនៈពេជ បានមានប្រសាសន៏បន្តថា ក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាលបានផ្ដល់ថវិការប្រមាណ២ ពាន់ លានរៀល សម្រាប់សួនសត្វភ្នំតាម៉ៅ ហើយចំណូលបានមកពីការចូលទស្សនាបានប្រមាណ៤រយលានរៀល ដូច្នោះថវិការនេះគឺគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ចំណីអាហារដល់សត្វ រួមទាំងការជួយពីអង្គការក្រៅរដ្ឋាភិបាលចំនួន៤ទៀត ដូច្នោះសត្វទាំងអស់ត្រូវបានយកចឹត្តទុកដាក់ថែរក្សានិងព្យាបាលជាពិសេសឲ្យចំណីបានគ្រប់គ្រាន់។
លោកវិជ្ជបណ្ឌិត ញឹម ធី ប្រធានមន្ទីរពេទ្យសួនសត្វភ្នំតាម៉ៅបានមានប្រសាសន៏ថា សត្វទាំងអស់នៅក្នុងសួនសត្វភ្នំតាម៉ៅត្រូវបានយកចឹត្តទុកដាក់តាមរយៈការត្រួតពិនិត្យសុខភាពសត្វ ព្យាបាល តាមរយៈការធ្វើតេស្តឈាមនិងមានមម៉ាស៊ីនស្កេនឆ្អឹងតែទៀតផង។ ចំពោះករណីយ៏ជ្រូកព្រៃដែលគេយកទៅបង្ហោះរិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុកនោះ កឺជ្រូកព្រៃនោះកំពុងតែព្យាបាលតាមរយៈការដាក់សេរ៉ូម តែទោះបីជាយ៉ាងណាជ្រូកព្រៃនេះមានអាយុចាស់ទៅហើយ ក៏ប៉ុន្តែយើងនៅតែប្រឹងប្រែងព្យាបាលជ្រូកយ៉ាងយកចឹត្តទុកដាក់។
លោក នឹក ម៉ាក ប្រធានកម្មវិធីសង្រ្គោះសត្វព្រៃនៃអង្កការសម្ព័នសត្វព្រៃ បានមានប្រសាសន៏បន្តថា អង្គការរបស់លោកបានធ្វើការសហការជាមួយសួនសត្វភ្នំតាម៉ៅអស់រយៈពេលយូឆ្នាំមកហើយ ហើយសត្វមួយចំនួនត្រូវបានធ្វើការអភិរក្សនិងថែរក្សាយ៉ាងយកចឹត្តទុកដាក់ជាទីបំផុត ហើយសួនសត្វភ្នំតាម៉ៅនេះបើប្រៀបធៀបទៅនិងសួនសត្វប្រទេសដទៃទៀត គឺសួនសត្វភ្នំតាម៉ៅមានទេសភាពល្អប្រសើរ ទ្រុងសត្វមានទំហ៊ំធំ ការថែទាំសត្វបានល្អប្រសើរ ហើយមានភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិជាច្រើនបានចូលមកកម្សាន្តនៅទីនេះ៕