ខេត្តស្វាយរៀងះ បុគ្គលិកផ្នែកKTVប្រមាណ២៤នាក់នៅក្នុងកាស៊ីណូឡាសវីហ្គាដែលមានស្ត្រីជនជាតិចិន៤នាក់បានមានអាការះពុលក្អូតចង្អោរបង្កការភ្ញាក់ផ្អើលដល់បុគ្គលិកដែលបម្រើការងារទាំងយប់ដឹកមកសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែងនៅក្រុងបាវិតសង្ស័យពុលអាហារ។ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីយប់ថ្ងៃទី០៧ខែតុលាឆ្នាំ២០១៩ស្ថិតនៅកាសុីណូឡាវិហ្គាស់ស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់ក្រុងបាវិតខេត្តស្វាយរៀង។
ពាក់ពន្ធ័និងករណីខាងលើនេះសមត្ថកិច្ចបានអោយដឹងថាពិតជាមានករណីខាងលើពិតប្រាកដមែនដោយមានមនុស្សប្រុសស្រី២៤នាក់មានស្រី១៣នាក់ក្នុងនោះមានចិន៤នាក់ខណះដោយមានអាការះពុលក្អូតចង្អោរយ៉ាងខ្លាំងត្រូវបានដឹកមកសង្គ្រោះភ្លាមៗនៅមន្ទីពេទ្យសោភ័ណ្ណអូវ៉ាងក្រុងក្រុងបាវិត។

ប្រភពបន្តថារហូតមកដល់រសៀលថ្ងៃនេះជនរងគ្រោះដែលសម្រាកព្យាបាល២០នាក់បានចេញពីមន្ទីពេទ្យដោយមានអាការះបានធូស្រាលខ្លះហើយនៅតែ៤នាក់ទេកំពុងសម្រាកព្យាបាលនៅឡើយ។ពាក់ពន្ធ័និងករណីខាងលើនេះមិនអាចទំនាក់ទំនងទៅលើលោកកែររដ្ឋាប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងនារសៀលថ្ងៃទី៧ខែតុលាឆ្នាំ ២០ ១៩នេះបានទេដោយទូរសព្ទ័ទេចូល២ដងតែមិនលើក។