ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីធ្វើការឃាត់ខ្លួនករណីលួចរថយន្តយ៉ាងសកម្ម។ ការឃាត់ខ្លួនជនសង្ស័យខាងលើក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមជំនាញទើបឈានដល់ការឃាត់ខ្លួនបានតែម្តងកាលពីវេលាម៉ោង ១៩ និង៣០នាទីថ្ងៃទី០៦ខែតុលាឆ្នាំ ២០១៩ នៅចំណុច មុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញងថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ ឈ្មោះ កែវ សុខុម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (មានសារថាតុញៀន) ។ចំណែក ជនរងគ្រោះមាន ឈ្មោះ សយ សុខឡេង ភេទបហរុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៦ ផ្លូវបេតុង ភូមិចំការឱឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបាត់បង់ ស្លាកលេខរថយន្ត ០១លេខ2AI-4846 ។
ប្រភពពីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានអោយដឹងទៀតថាមុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើកន្លង មករូបគេតែងតែធ្វើសកម្មភាពលួចស្លាកលេខរថយន្តរបស់ជនរងគ្រោះកាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៩ដែលប្រព្រិតនៅចំណុចខាងលើលុះដល់ថ្ងៃទី០៦ខែតុលាឆ្នាំ២០១៩ជនសង្ស័យបានមកធ្វើសកម្មភាពលួចស្លាកលេខរថយន្តម្តងទៀតហើយម្ចាស់ឃើញក៍រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ តែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធី ៕