ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់កាលវេលាម៉ោង០០ នឹង១០ នាទីយប់ថ្ងៃទី០៧ខែតុលាឆ្នាំ២០១៩ បន្ទាប់ពីទទួួលពាក្យបណ្ដឹងពីម្ដាយក្មេងស្រីរងគ្រោះ ពីបទរួមភេទជាមួយអនីតិជនអាយុ១៥ឆ្នាំ។សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ឌុក សំណាង ភេទប្រុសអាយុ២០ឆ្នាំមុខរបរកម្មករសរសរគ្រឹះស្នាក់នៅបន្ទប់ជួលលេខ០៤ផ្លូវ១០៤ ង្កាត់រលួស ខណ្ឌដង្កោរាជធានីភ្នំពេញ នឹងធ្វើការដកហូតម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ តាកែវ1N-7395។ ក្មេងស្រីរងគ្រោះមានឈ្មោះ ណ ស ភ ភេទស្រីអាយុ១៥ឆ្នាំ។

គួរំលឹកផងដែរថា កាលពីថ្ងៃទី០៦ ខែតុលាឆ្នាំ២០១៩ វេលាម៉ោង១៤និង០០នាទី ក្មេងស្រីរងគ្រោះឈ្មោះ ណ ស ភ អាយុ១៥ឆ្នាំ កំពុងតែនៅផ្ទះភូមិដើមទ្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានតេទូរស័ព្ទទៅជនសង្ស័យឈ្មោះ ឌុក សំណាង ភេទប្រុស អាយុ២០ឆ្នាំមុខរបរកម្មករសរសរគ្រឹះ សួរថាទំនេររឺទេ ជនសង្ស័យឆ្លើយថាទំនេរ រួចក្មេងស្រីរគ្រោះក៏អោយជនសង្ស័យមកដឹកយកទៅលេងបន្ទប់ជួលរបស់ជនសង្ស័យ លុះដល់ម៉ោង១៥ នឹង ៣០នាទី ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ តាកែវ1N-7395ទៅឌុបក្មេងស្រីរងគ្រោះមកលេងបន្ទប់របស់ខ្លួន ពេលមកដល់បន្ទប់ជួលរបស់ជនសង្ស័យខាងលើក្មេងស្រីរងគ្រោះបានដើរចូលបន្ទប់មុនរួចជនសង្ស័យបានចូលតាមក្រោយចាក់គន្លឹះទ្វារហើយក៏បានរួមភេទជាមួយក្មេងស្រីរងគ្រោះបានសម្រេចចំនួន០១លើករួចជនសង្ស័យក៏ឌុបក្មេងស្រីរងគ្រោះទៅផ្ទះវិញ។

ពេលក្មេងស្រីរងគ្រោះទៅដល់ផ្ទះវិញម្ដាយក្មេងស្រីរងគ្រោះបានជជីកសួររឿងបាត់ចេញពីផ្ទះទើបក្មេងស្រីរងគ្រោះរៀបរាប់ប្រាប់ម្ដាយពីរឿងរ៉ាវខាងលើអោយ ម្ដាយបានដឹងតែម្ដង ក្រោយមកម្ដាយបង្កើតក្មេងស្រីរងគ្រោះបាននាំក្មេងស្រីរងគ្រោះទៅរាយការណ៍ជូនសមត្ថកិច្ចនឹងដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលរលួសអោយជួយអន្តរាគន៍។ បច្ចុប្បន្នជនសង្ស័យខាងលើនឹងម៉ូតូត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕ដោយៈសាវី