កំពង់ធំ៖ អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងកាលពីវេលាម៉ោង១០:០០នាទី ថ្ងៃចន្ទ០៩កើត ខែអស្សុជ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅភូមិអូរអំបែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះឈ្មោះ ថុក សំអាត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ដែលមាន ផ្ទះទំហំ០៦មx០៧មធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រនាបគ្គក្តា តសំយ៉ាប០៤x០៩ម។
ខូចខាត៖ -ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ០៦មx០៧ម
-អង្ករចំនួន០១បេ ស្មើ៥០គីឡូក្រាម ; -ស្រូវចំនួន០២បេ
-ធុងជ័រដាក់ទឹកចំណុះ២០០លីត្រចំនួន០១ ;-ឡាំងដែកចំនួន០៣ ; -ម៉ាសុីនសាំងកម្លាំង០៦សេសចំនួន០១គ្រឿង ; -កង់ចំនួន០១គ្រឿង ; -សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
មូលហេតុ:ឆ្លងចរន្តអគ្គិសនី(ផ្ទះទុកចោលម្ចាស់ផ្ទះចេញទៅធ្វើការនៅប៉ោយប៉ែតមិនបានបិតប៉ារ៉ែតភ្លើង)។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយមិនបានចេញអន្តរាគមន៍នោះទេមូលហេតុរថយន្តទៅមិនរួច(ផ្លូវតូចចង្អៀតមានភក់ខ្លាំង)៕