ខេត្តសៀមរាប៖ មេចោរប្លន់ដ៍សកម្មនៅលើដែនដីសៀមរាប ត្រូវបានកម្លាំងប៉ូលិសនាយកដ្ធានព្រហ្មទណ្ទក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តមសេនីយ៍ទោ​ ប៉ុល រតនានិងឧត្តមសេនីយទោនឹម ច័ន្ទតាណា តាមប្រមាញ់ចាប់បានកាលពីរាត្រីឈានចូលថ្ងៃទី០៧ខែតុលាឆ្នាំ២០១៩ ដកហូតបានអាវុធខ្លីចំនួន១ដើមនៅកណ្តាលក្រុងសៀមរាបខេត្តសៀមរាប។

តាមការការបញ្ជាក់ពីមន្ត្រីបើកប្រតិបត្តិការណ៍ខាងលើថាទម្រាំតែ តាមក្របួចចាប់មេចោរនេះបានប៉ូលិសបានប្រើពេលវេលាអង្កេតស្រាវជ្រាវដ៏ស្រួចស្រាវ ។មន្រ្តីបញ្ជាក់បន្តថាមេចោរទាំង២នាក់នេះកន្លងមកបានធ្វើសកម្មភាព ប្លន់លួច គាស់ផ្ទះ កាច់កលួចម៉ូតូនិងភ្ជង់យកទ្រព្យសម្បត្តបងប្អូនប្រជាពលរដ្ធ យ៉ាងសកម្ម ករណីទី២ហេីយដែលលោកឧត្តមសេនីយ៍ទោប៉ុល​ រតនាអនុប្រធាននាយដ្ធានព្រហ្មទណ្ទក្រសួងមហាផ្ទៃនិងឧត្តមសេនីយ៍ទោនឹម​ ច័ន្ទតាណា​ ដែលចុះបេសកម្មមកដែនដីខេត្តសៀមរាបបង្ក្រាបករណីលួច​ ឆក់​ ប្លន់នោះ។

ជនសង្ស័យទី១មានឈ្មោះ​ ហាច ហូន ហៅឡាមអាយុ៤៣ឆ្នាំរស់នៅភូមិតាវៀន សង្កាត់សាលាកំរើកក្រុងសៀមរាប ខេត្តសៀមរាប​ទី២​ ឈ្មោះ អុល រ៉ាក់​ អាយុ៣៥ឆ្នាំ រស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប​ ។

គួរំលឹកផងដែរថា កាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩ ឧត្តមសេនិយ៍ទោប៉ុល រតនាប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ធ្វេីការបង្ក្រាបផ្ទះទទួលបញ្ចាំម៉ូតូនិងទទួលផលចោរកម្មដ៍ធំស្ថិតនៅភូមិអារញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតម៉ូតូចំនួន៥៧គ្រឿង។