(ភ្នំពេញ ) ការបញ្ជូនកងកម្លាំងវិស្វកម្មមួកខៀវទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ មានប្រសាសន៍ថា “កម្លាំងទាំង២០៤ នាក់នេះ ត្រូវបំពេញបេសកកម្មរយៈពេល១ឆ្នាំ ដែលមានការចល័តកម្លាំង ទៅឈរជើងក្នុងតំបន់ចំនួន២ទីតាំង គឺមាន នៅក្រុងប្រៀ (Bria) និងក្រុងបាំបារី (Bambari) ដើម្បីចូលរួមស្ថាបនាផ្លូវ សាងសង់ទីបញ្ជាការទៅកងកម្លាំងរក្សាសន្តិភាពមកពីបណ្តា ប្រទេសផ្សេងៗទៀត ដែលមកចូលរួមបេសកកម្មនៅអាហ្វ្រិកកណ្តាលដូចគ្នា”។

ឯកឧត្តម បញ្ជាក់ថា ​ ការដែលកម្ពុជាបញ្ជូនកងកម្លាំងមួកខៀវក្នុងបេសកកម្មនេះ គឺបង្ហាញអោយឃើញថា កម្ពុជាអនុវត្តបាន១០០% តាមអ្វីដែលកម្ពុជាបានចុះអនុស្សារណៈយោគយល់គ្នាជាមួយអង្គការសហប្រជាជាតិ ហើយក៏បង្ហាញអោយឃើញថាកម្ពុជាជាប្រទេសមួយដែលមានសន្តិភាពពេញលេញ។​

ក្នុងវិស័យរក្សាសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីចក្ខុវិស័យ ក្នុងគោលដៅធានានិរន្តរភាព នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ដោយប្តេជ្ញាយ៉ាងមុតមាំបន្តវិភាគទានចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមអន្តរជាតិ ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តយិភាពជូនប្រទេសដទៃនៅលើ សកលលោក តាមសំណូមពររបស់អង្គការសហប្រជាជាតិ។
សូមសម្រាប់ថា កាលពីពេលកន្លងទៅ លោកស្រី Paulin Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ថ្លែងថា “បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាគំរូជាក់ស្តែងមួយ បង្ហាញពីសកម្ម ភាព ក្នុងលក្ខណៈពហុភាគី ហើយរដ្ឋាភិបាលនៃសហគមអាស៊ាន ក៏បានផ្តល់នូវការគាំទ្រយ៉ាងខ្លាំងក្លាផងដែរ។ សមាជិកអាស៊ានទាំង១០ប្រទេស បានចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនេះ គឺសកម្មភាព ដើម្បីសន្តិភាព ជាពិសេសប្រទេសកម្ពុជាភាពល្បីល្បាញលើឆាកអន្តរជាតិ ដែលបានទទួលចំ ណាច់ថ្នាកល្អ គឺលេខ២៩ លើ១២២ ប្រទេស នៃការបរិច្ឆាគកងកម្លាំងក្នុងបេសកកម្មរក្សាសន្តិភាព ៕