ភ្នំពេញ៖ មួយរយៈពេលនេះសង្កេតឃើញថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ជាប់ជាប្រចាំថ្ងៃក្នុងមូលដ្ឋាន ហើយក៏ទទួលបាននៅលទ្ធផល ល្អប្រសើរផងដែរ ដោយរំដោះបានចិញ្ជើមផ្លូវបានមកវិញ ដែលកន្លងមកក្រុមអាជីវក ប្រកបអាជីវកម្មរំលោភយកចិញ្ចើមផ្លូវដើម្បីបំរើផលប្រយោជន៍ផ្ទាល់ខ្លួន បង្កអោយមានការកក់ស្ទះចរាចរណ៍ជាប្រចាំថ្ងៃ។ជាក់ស្ដែងនៅ នៅចំណុចទីតាំង ដែលក្រុមអ្នកលក់រថយន្តមួយទឹកយកចិញ្ជើមផ្លូវ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩០ (ទល់មុខអតីតសាលាខណ្ឌដូនពេញ) រហូតដល់កែងផ្លូវលេខ៦១ ក្នុងមូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ យើងសង្កេតឃើញថា មានភាពល្អប្រសើរ ដោយពុំមានការចតរថយន្តតាំងលក់លើផ្លូវទៀតឡើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរដោយថ្មើរជើង ឬជនពិការភាពងាយស្រួលធ្វើដំណើរផងដែរ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវលេខ៩០ និងតាមបណ្ដាផ្លូវដ៏ទៃទៀត បានសារទ ចំពោះចំណាត់ការរបស់លោក អភិបាលខណ្ឌ ដោយលើកឡើងថា រាល់ថ្ងៃពេលធ្វើដំណើរថ្មើរជើងទៅទិញរបស់របរបន្តិចបន្តួចប្រើប្រាស់ប្រចាំថ្ងៃ តែងតែលើផ្លូវជានិច្ច ព្រោះចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរ ត្រូវបានក្រុមអ្នកប្រកបអាជីវកម្ម លក់រថយន្តរំលោភយកចិញ្ជើមផ្លូវលើសពី១ភាគ៣ នៃចិញ្ជើមផ្លូវអស់ហើយសម្រាប់តាំងលក់រថយន្តដូចដែលឃើញជាក់ស្ដែងស្រាប់។ ដូច្នះ នេះជាលើកទី២ហើយ ដែលអាជ្ញាធរខណ្ឌ ចាត់វិធានការក្ដៅ បានជោគជ័យ ធ្វើអោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើថ្មើជើងងាយស្រួលដើរនិងជនពិការងាយស្រួលធ្វើដំណើរផងដែរ ជៀសវាងការធ្វើដំណើរតាមផ្លូវដែលអាចបង្កជា គ្រោះថ្នាក់ ហានិភ័យ ផ្សេងៗ-ល-។

គួរំលឹកផងដែរ កាលពីថ្ងៃសុក្រ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែតុលាឆ្នាំ ២០១៩ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះរៀបចំសណ្ដាប់ធ្នាប់ ជុំវិញបណ្ណសារដ្ឋានជាតិកម្ពុជា និងជុំវិញបណ្ណាល័យជាតិតាមបណ្ដោយផ្លូវ លេខ៩០ ផ្លូវលេខ៩២ ផ្លូវលេខ៦១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ៕