នារសៀលថ្ងៃអង្គារ ទី៨ខែតុលា ឆ្នាំ ២០១៩ រដ្ឋសភា នៃ ព្រះរាជាណាចក្រ កម្ពុជា បាន បន្ត សម័យប្រជុំ លើក ទី ៣ នីតិកាល ទី ៦ ដើម្បី ពិភាក្សា និង អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី របប សន្តិសុខ សង្គម ក្រោម អធិបតីភាព ដ៏ ខ្ពង់ខ្ពស់ សម្តេច អគ្គ មហា ពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។  ក្រោយ ការពិភាក្សា អង្គសភា បានអនុម័ត សេចក្តីព្រាងច្បាប់ នេះ ជា ស្ថាពរ ដោយ សម្លេង ចំនួន ១០៥ ។

លោកជំទាវ ឡោក ខេង ប្រធាន គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និង កិច្ចការនារី នៃ រដ្ឋសភា ជា អ្នកអាន របាយការណ៍ ពី លទ្ធផល នៃ ការពិនិត្យ សិក្សា សេចក្តីព្រាងច្បាប់ ជូន អង្គសភា ។ ឯ.ឧ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ និង សហការី ជា តំណាង រាជរដ្ឋាភិបាល ជា អ្នកការពារ សេចក្តីព្រាង ច្បាប់ ។

សេចក្តីព្រាងច្បាប់ ស្តីពី របប សន្តិសុខ សង្គម ដែលមាន ១១ ជំពូក ចែកចេញជា ១០៧ មាត្រា ។ សេចក្តីព្រាងច្បាប់ របប សន្តិសុខ សង្គម នេះ មាន គោលបំណង បង្កើត ឲ្យ មាន របប សន្តិសុខ សង្គម មួយ តាម គោលការណ៍ សាមគ្គីធម៌ សង្គម ដែលមាន ៤ ផ្នែក គឺ ផ្នែក ប្រាក់ សោធន ផ្នែក ថែទាំ សុខភាព ផ្នែក ហានិភ័យ ការងារ និង ផ្នែក និកម្មភាព ការងារ សម្រាប់ បុគ្គល ដែល ស្ថិតក្នុង វិស័យ សាធារណៈ បុគ្គល ដែល ស្ថិតនៅក្រោម ច្បាប់ ស្តីពី ការងារ គិត រួមទាំង បុគ្គលិក ផ្លូវអាកាស នាវា សមុទ្រ និង អ្នកបម្រើ តាម ផ្ទះ ព្រមទាំង បុគ្គល ស្វ័យ និ យោជន៍ ។

សេចក្តីព្រាងច្បាប់ នេះ ពិតជា មាន សារៈសំខាន់ បំផុត សម្រាប់ បុគ្គល ដែល ស្ថិតក្នុង វិស័យ សាធារណៈ វិស័យ ឯកជន និង បុគ្គល ស្វ័យ និ យោជន៍ ទទួលបាន នូវ របប សន្តិសុខ សង្គម ផ្នែក ប្រាក់ សោធន ផ្នែក ថែទាំ សុខភាព ផ្នែក ហានិភ័យ ការងារ និង ផ្នែក និកម្មភាពការងារ ៕