ខេត្ត ព្រះសីហនុ ៖ បញ្ហា សំរាម ក្នុង ក្រុងព្រះសីហនុ បាន ធ្លាក់ ចុះ ជាង ពីររយ តោន បើតាម ប្រសាសន៍ លោក  ហេង  ប៉េងហាក់  នាយក គ្រប់គ្រង របស់ ក្រុមហ៊ុនប្រមូលសំរាម KSWM ក្នុងខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់មកអ្នកសារព័ត៌មាន ទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ៨HD នៅល្ងាច ថ្ងៃទី ៨ ខែតុលា  ឆ្នាំ  ២០១៩នេះថា (បន្ទាប់ពី រដូវ ភ្ជុំ បិណ្ឌ រួចមក ថ្មីៗនេះ បញ្ហា ក្នុង ក្រុងព្រះសីហនុ បាន ធ្លាក់ចុះ ជាង  ២០០តោន ក្នុង មួយ ថ្ងៃ ខណៈ មុន បុណ្យ ភ្ជុំ ទូរលេខសំរាម មាន រហូត ដល់ទៅ  ៨០០តោនក្នុងមួយថ្ងៃៗ) ប៉ុន្តែ ចំពោះ ការ ធ្លាក់ចុះនេះ លោកមិនបាន បញ្ជាក់ ពី មូលហេតុ នៃការ ធ្លាក់ចុះ ទេ ។

ជុំវិញ និង ការ រិះគន់ របស់ ពលរដ្ឋក្រុងព្រះសីហនុ ពាក់ព័ន្ធ និង បញ្ហា សំរាម នេះ លោក  ហេង  ប៉េងហាក់  បាន ឆ្លើយតប ថា  កម្មករ  ក៏ មិនទាន់មាន គ្រប់គ្រាន់  ណាមួយ ការងារ នេះពិបាក ក្នុងការ ស្វែងរក កម្មករ ទៀត ផង  នេះជាចំណុចទីមួយ ហើយ មួយ ទៀត រថយន្ត របស់ក្រុមហ៊ុនក៏នៅ តែធ្វើការកម្មង់ ពី បរទេស ជា បន្តបន្ទាប់  រួច ត្រូវ ការ ដឹកជញ្ជូន មកកាន់ ប្រទេស កម្ពុជា យើង យឺតយ៉ាវ ក្នុង ការ ប្រតិបត្តិការ  ក្នុង ការប្រមូល កាកសំណល់ សំរាម រឹងរាវ ទាំងនេះ ។ ជាចុងក្រោយ លោក ក៏សូម សំណូមពរ ដល់ ពលរដ្ឋ អ្នកដែល ប្រើប្រាស់ សំរាម សូមមេត្តាទុកដាក់ វេច ខ្ចប់ ឲ្យ បាន ល្អ ជៀសវាង ការ បោះចោល ពាសវាលពាសកាល បណ្ដាលឲ្យ ជះក្លិន មិនល្អ តាម ទីសាធារណ: និង តំបន់ មួយ ចំនួន ក្នុងក្រុងព្រះសីហនុ របស់យើង ។

ទោះជាយ៉ាងណា បើតាម ប្រភព ពី ពលរដ្ឋ ខ្លះ ប្រាប់ថា  ចំពោះ សំរាមធ្លាក់ចុះ ថយ បន្តិចមែន ដោយ ប្រភព ដាក់ ការ សង្ស័យ ថា  អាចមកពី ផ្ទះជួល ឲ្យ ជនបរទេស មួយ ចំនួន បាន បិទទ្វារ លែងជួល ហើយជនបរទេស បាន ត្រឡប់ ទៅ ប្រទេស ដើម កំណើត របស់ ខ្លួន វិញ  ពិសេស អ្នក ដែល ធ្វើ អាជីវកម្ម តាម អនឡាញ មួយ ចំនួន តូច ៕