ខេត្តកំពតនៅរលៀលថ្ងៃ ទី០៨ ខែតុលាឆ្នាំ២០១៩ ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយអាជ្ញាធរមូលដ្ឋានក្រុង សង្កាត់  បានអញ្ជើញចុះពិនិត្យគម្រោង ការសាងសង់ផ្លូវបេតុង១ខ្សែ ដែលស្ថិតនៅសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។ ផ្លូវបេតុង១ខ្សែខាងលើ គឺមានប្រវែង៣៩៦ម៉ែត្រ មានទទឹង០៨ម៉ែត្រនិងមានកម្រាស់០,១៥ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៣ទៅជើងទល់និងផ្លូវក្រវ៉ាត់ក្រុងកំពត។

ឯកឧត្ដម ជាវ តាយ អភិបាល ខេត្ត បាន បញ្ជាក់ថា៖បញ្ហា ប្រព័ន្ធ ផ្លូវក៏ដូចជាហេដ្ឋារេចនាសម្ព័ន្ធផ្សេងៗទៀត មិនថាក្នុងក្រុងឬតាមបណ្តាលស្រុកនោះទេ គឺជាបញ្ហាការគិតគូរជាចាំបាច់និងជាប្រចាំរបស់រាជរដ្ឋាភិបាលក៏ដូចរដ្ឋបាលខេត្តនិងក្រុង ស្រុក ឃុំសង្កាត់កន្លងមក។  ពីព្រោះបើមានហេដ្ឋារេចនា សម្ព័ន្ធ ល្អសម្បូរ បែប គឺអាចផ្ដល់នូវភាពងាយស្រួលសព្វបែបយ៉ាងក្នុងការបម្រើដល់ជីវភាពការរស់នៅនិងការធ្វើចរាចរណ៍ររបស់ប្រជាពលរដ្ឋ ដោយមើលឃើញពីភាពចាំបាច់នេះ ឬការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដម ជាវ តាយ អភិបាល ខេត្ត បានសំណូមពរអោយអាជ្ញធរ ក្រុង សសង្កាត់និងប្រជាពលរដ្ឋព្រមទាំងអ្នកម៉ៅការសាងសង់ត្រូវរួមសហការគ្នា សសម្របសម្រួលអោយបានល្អប្រសើរ ដើម្បីធ្វើយ៉ាងណាអោយដំណើរការនៃការសាងសង់នេះប្រព្រឹត្តទៅដោយរលូនឆាប់រហ័សបំផុត និងតាមលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវដើម្បីបម្រើអោយការប្រើប្រាស់បានយូរអង្វែង។

ជាមួយឱកាស នោះឯកឧត្ដម ជាវ តាយ អភិបាល ខេត្ត ក៏បានណែនាំជម្រុញអោយអាជ្ញធរមូលដ្ឋានក្រុងសង្កាត់ត្រូវតែយកចិត្តទុកដាក់ជាចាំបាច់ក្នុងការតាមដានត្រួតពិនិត្យប្រព័ន្ធលូទឹកអមផ្លូវនិងបញ្ហាអនាម័យបរិស្ថានសម្អាតព្រៃសង់ខាងបន្ទាប់ពីផ្លូវបេតុងខាងលើសាងសង់រួចរាល់ជាស្ថាពរ ដើម្បីភាពងាយស្រួលដល់ការរៀបចំដាក់អំពូលភ្លើងបំភ្លឺតាមដង់ផ្លូវថ្មីខាងលើ  ជាពិសេសផ្សព្វផ្សាយអោយប្រជាពលរដ្ឋម្ចាស់ដីឡូត៍ទំនេជាប់ផ្លូវ ត្រូវតែយល់ដឹងនិងចូលរួមទើបជាការអភិវឌ្ឍន៍ទទួលបានលទ្ធផលជោគជ័យ។