បន្ទាយមានជ័យ ៖ ថ្ងៃ ទី៩ខែតុលាឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តីប្រធាន​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ  តំណាងរាស្រ្ត    បាន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការរៀបចំវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុង ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ  ដែលមានអ្នកចូលរួមជិត១០០០នាក់។

ក្នុងឱកាសនោះ  ឯកឧត្តម  នាយឧត្តមសេនីយ៍  កែ  គឹមយ៉ាន  បានមានប្រសាសន៍ពាំនាំផ្តាំផ្ញើសួរសុខទុក្ខ និង ជូន ពរ ពីសម្តេច តេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំង ខេត្តបន្ទាយមានជ័យទាំងអស់និងសូមរំលែកទុក្ខចំពោះក្រុមគ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់ ជាពិសេសចំពោះ ក្រុម គ្រួសារដែលបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ដោយគ្រោះទឹក ជំនន់។

ក្នុងឱកាសនោះ ដែរ  ឯកឧត្តម  នាយឧត្តមសេនីយ៍  កែ  គឹមយ៉ាន  បានថ្លែងបន្តថាការរៀបចំវេទិការសាធារណៈនានានៅមូលដ្ឋាន គឺ ជាមធ្យោបាយ ដើម្បីលើក កម្ពស់ ទំនាក់ទំនងផ្សាភ្ជាប់ រវាងរាជ រដ្ឋា ភិបា ល   ជាមួយប្រជាពលរដ្ឋ និងជាឱកាសដែលថ្នាក់ ដឹក នាំ និងមន្រ្តី សាធារ ណៈ  គ្រប់ថ្នាក់ បានចុះជួបប្រាស្រ័យដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋ គ្រប់ មជ្ឈដ្ឋា ន ដើម្បីបានឃើញដោយផ្ទាល់នូវជីវភាពរស់នៅ រប ស់ ប្រជា ពល រដ្ឋ  បានស្តាប់ដោយ ផ្ទាល់  នូវ ទស្ស នៈយោបល់របស់ ប្រជា ពលរ ដ្ឋ អំពីការដឹកនាំ ការគ្រប់គ្រងប្រទេសជាតិ  និងបានស្តាប់ ដោយ  ផ្ទាល់  នូវកង្វល់ សំណើ សំណូមពររបស់ប្រជាពលរដ្ឋ, ព្រម ទាំង បាន ឃើញដោយផ្ទាល់ នូវបញ្ហាប្រឈម នានា នៅមូលដ្ឋាន  ដើម្បី ប្រមូល ធាតុចូលពីប្រជាពលរដ្ឋ ក្នុងដំណើរការ តាក់តែងក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ការរៀបចំ  ផែនការយុទ្ធសាស្ត្រនានារួមទាំងដំណើរការពង្រឹងអភិបាលកិច្ច។

ជាមួយគ្នានេះ  ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម  នាយឧត្តមសេនីយ៍  កែ  គឹមយ៉ាន បានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់ថ្នាក់ នៃរដ្ឋ បា ល  ថ្នាក់ ក្រោមជា តិ ដែលបាន រួមសហការគ្នា ប្រកបដោយ ការទទួល ខុសត្រូវ និងភាពជាម្ចាស់ក្នុងការ ចូលរួមជាមួយរាជរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមនានារបស់ ប្រជាពលរដ្ឋ នៅមូលដ្ឋាន។

ជាមួយគ្នានេះ ដែរ  ឯកឧត្តម  នាយឧត្តមសេនីយ៍  កែ  គឹមយ៉ាន  បានណែនាំដល់ក្រុមការងារទាំងអស់ឲ្យពិនិត្យ បញ្ជីបញ្ហាប្រឈម សំណើ សំណូម ពរនានា របស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ក្នុងវេទិការ សាធារ ណៈ ដើម្បីរួមគ្នាកំណត់អំពីគោលការណ៍  វិធានការ រៀបចំ  ជាផែន ការ សកម្មភាពជាក់លាក់ ដើម្បីដោះស្រាយនូវបញ្ហាដែល ប្រជាពល រដ្ឋ លើក ឡើង សំដៅ លើកកម្ពស់ការចូលរួម ការគាំទ្រក្នុងការ រៀបចំ វេទិការសាធារណៈ លើកក្រោយៗ ទៀត។