ភ្នំពេញ អគ្គិភ័យ​ឆាបឆេះផ្ទះប្រជាពលរដ្ឋ​ ២កន្លែងផ្សេងគ្នា​ ក្នុងថ្ងៃតែមួយ​ បានបង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចអន្តរាគមន៍ហៅរថយន្តពន្លត់។

ករណីអគ្គិភ័យទី១​ នៅវេលាម៉ោ​ ៣និង០០នាទីរសៀល ថ្ងៃទី០៩​ ខែតុលា ឆ្នាំ២០១៩​ នៅចំណុចផ្ទះលេខ16E0 ផ្លូវ១៤៨​ ក្រុមទី២៤ ភូមិ៧​ សង្កាត់ផ្សារកណ្ដាលទី២​ ខណ្ឌដូនពេញ​ បានបណ្តាលអោយឆាបឆេះ​ផ្ទះ​ មួយកន្លែង​ ក្នុងបន្ទប់ជាន់ឡាវតឿ​ ទំហំ​ ៣x៤​ ខូចខាតទូរទស្សន៍ចំនួន​ មួយគ្រឿង​, កុំព្យូទរ័​ ២គ្រឿង,​ កង្ហារ​ មួយគ្រឿង,​ ពូកមួយ​ និងខោអាវភួយមុងមួយចំនួន។

ចំពោះករណីអគ្គីភ័យខាងលេីនេះ​ បានរលត់ទៅវិញ​ នៅម៉ោង​ ៣និង២០នាទីរសៀលថ្ងៃដដែរ​ ដោយប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យ​ ១៥បំពង់​,​ ម៉ូតូពន្លត់អគ្គីភ័យរបស់សាលាខណ្ឌដូនពេញ​ចំនួន​ ៣គ្រឿង ប្រើប្រាស់អស់​ មួយគ្រឿង​ និងរថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមក​ចំនួន​ ៤គ្រឿងតែពុំបានប្រើប្រាស់ទេ។​ ហេីយចំពោះករណីអគ្គិភ័យនេះ​ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។

ករណីអគ្គិភ័យទី២ នៅវេលាម៉ោង ៤និង២០នាទីល្ងាច នៅចំណុចផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានបណ្តាលអោយឆាបឆេះផ្ទះ មួយខ្នង ដោយឆេះជាន់ខាងលេី​ ក្នុងនោះរងការខូចខាតសំភារៈមួយចំនួន​។

ចំពោះករណីអគ្គិភ័យខាងលេីនេះ​ បានរលត់ទៅវិញនៅម៉ោង​ ៤និង៤៥នាទីល្ងាច​ ដោយប្រេីប្រាស់បំពង់ពន្លត់អគ្គិភ័យ​ចំនួន​ ១០បំពង់​ ទេីបរលត់ទៅវិញ។ មូលហេតុ​ នៃការឆាបឆេះនេះ​ បង្កឡេីងដោយការផ្សារដែក​ ធ្លាក់ចុះមកក្រោម។ ដោយក្នុងករណីនេះ មិនបណ្ដាលឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋណាម្នាក់នោះឡេីយ៕