ភ្នំពេញ  បុរសម្នាក់បានបើករថយន្តហាយឡែនឌ័របត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានរថយន្តតាកុមាបុកពេញទំហឹងបណ្តាលអោយរថយន្តហាយឡែនឌ័រខ្ទាតទៅបុករថយន្តលុច្សសុីសRX300មួយគ្រឿងទៀត ហើយរថយន្តតាកុមាបានបើករត់បាត់ស្រមោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ​២០១៩ ត្រង់ចំណុច មុខការ៉ាស់សាំងPtt នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ជិះព្រលានយ័ន្តហោះពោធិ៏ចិនតុង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាដំបូងឡើយគេឃើញរថយន្តហាយឡែនឌ័រ ពណ៌ស្ករ ស៊េរីឆ្នាំ២០០២ពាក់ស្លាកលេខ ភ្នំពេញ2AD.6472បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីទឹសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម ខណះមកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវបានរថយន្តតាកុមា មិនចាំពណ៌ ពាក់ស្លាក លេខ ភ្នំពេញ2R.6709បើកស្របគ្នាបុកពេញទំហឹងបណ្តាលអោយរថយន្តហាយឡែនឌ័រខ្ទាតទៅបុករថយន្តលុច្សសុីស RX300 ពណ៌ស ស៊េរីឆ្នាំ២០០១ ពាក់ស្លាកលេខភ្នំពេញ2AK.0759បើកតែម្នាក់ឯងតាមបណ្តោយ​ផ្លូវសហព័ន្ធរុស្សុីទឹសដៅពីកើត ទៅលិចបុកចំកង់ខាងក្រោយខាងឆ្វេងបណ្តាលអោយកំពិតទ្វារនិងដាច់កាឡេកង់ទៅមុខលែងរួច និងរថយន្តហាយឡែនឌ័រ បាក់បែក កំពិតខាងមុខយ៉ាងដំណំ។ ចំណែកឯ រថយន្តតាកុមាបង្កបានបើករត់បាត់ស្រមោល។
ក្នុងហេតុការណ៏នេះមិនមានអ្នកណាម្នាក់រងរបួសនោះទេ។ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់អោយភាគីទាំងសង្ខាងសម្របសម្រួលគ្នាដោយមិនត្រូវសមត្ថកិច្ចក៏ទាក់ ទងទៅជំនាញចរាចរណ៏ក្រុងអោយចុះមកវាស់វែង យករថយន្តទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៏ ផ្លូវគោក រាជធានីភ្នំពេញ និង អោយភាគីរថយន្តរងគ្រោះទៅដាក់ពាក្យបណ្តឹងដើម្បីអោយសមត្ថកិច្ចស្វែងរករថយន្តបង្កយកមកដោះស្រាយគ្នានៅពេលក្រោយ៕