ដោយអនុវត្ត តាមបទ បញ្ជារបស់ថ្នាក់លើ សំដៅធ្វើអោយវិន័យកងទ័ពល្អ មានចំណេះដឹងជាមូលដ្ឋានដើម្បីបំពេញ ភារកិច្ច បម្រើ ជូនជាតិមាតុភូមិបានល្អ។ នៅទីបញ្ជាការដ្ឋានអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពត កាលពីព្រឹកថ្ងៃទី៨ខែតុលាឆ្នាំ ២០១៩ បានបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើជើងថ្នាក់ (ខ.គ) ដល់នាយទាហាន នាយទាហាន រងនិងពលទាហានឆ្នាំ២០១៩ ក្រោមវត្តមានចូលរួម គណៈអធិបតី ឯកឧត្ដម ឧត្ដម សេនីយ៍ ទោ អ៊ុង វណ្ណារិទ្ធ មេបញ្ជាការ រងយោធិភមិភាគទី៣ និង លោកសេង សេរី បុត្រ អភិបាលរងខេត្ត តំណាង ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ។
លោកឧត្តមសេនីយ៍ត្រី ពុធ ព្រឹល មេបញ្ជាការស្ដីទី តំបន់សឹករងកំពត បានអោយដឹង អំពីគោលបំណងនិងសំណូមពរវគ្គ ហ្វឹកហ្វឺននេះគឺមានរយៈពេល ៤៥ថ្ងៃដោយមានកម្មសិក្សាការីជាយោធាចារ្យមកពីបណ្ដាកងឯកភាពនៃតំបន់សឹករងកំពតសរុបចំនួន១០០នាក់ និងមានគ្រូចំនួន១០នាក់ ដោយហ្វឹក ហ្វឺនលើទីលានជាក់ស្ដែងនៅទីបញ្ជាការដ្ឋានវរសេនាតូចលេខ១ស្ថិតនៅភូមទ្វាថ្មី ឃុំព្រៃថ្នង ស្រុក ទឹកឈូ ខេត្តកំពត ចំណុចVS(២២០-៨៥០) ដោយអនុវត្ត
លើខ្លឹុមសារមេរៀន រួមមានការ អប់រំ ចិត្តសាស្ត្រ ៤០% យោធារួម២០% និងយោធា៤០%។
មានប្រសាសន៍ ក្នុងឱកាសបើកវគ្គនេះឯកឧត្ដមឧត្ដម សេនីយ៍ ទោអ៊ុង វណ្ណារិទ្ធ មេបញ្ជាការ រងយោធិភូមិ​ភាគ​ទី៣បាន ចាត់ទុកវគ្គហ្វឹកហ្វឺន នាពេលនេះ គឺពិតជាមានសារសំខាន់ដែលជាការងារស្នូលនិងអាទិភាពចាំបាច់របស់កងទ័ព សំដៅការធានាអនុវត្តប្រកបដោយប្រសិទ្ធភាព ទាំងវិន័យក្នុងជួរកងទ័ពក៏ដូចចំណេះដឹងជាមូលដ្ឋានដើម្បីបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ។ ឯកឧត្ដម គណៈអធិបតី ក៏បាន សំណូមពរ ផ្ដាំផ្ញើ ដល់គណៈគ្រប់គ្រង និងកម្មសិក្សា ការីក្នុងវគ្គហ្វឹកហ្វឺនទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់គោរពនិងអនុវត្តអោយបានម៉ឺងម៉ាត់នូវរាល់ច្បាប់វិន័យនានា ជាពិសេសបទបញ្ជាផ្ទៃក្នុងនិងកម្មវិធីនៃវគ្គ ហ្វឹកហ្វឺន ដើម្បីធានាអោយបាននូវគុណភាពនិងប្រសិទ្ធភាពខ្ពស់នៅក្នុងវគ្គ ហ្វឹកហ្វឺន នេះ។