រាជធានីភ្នំពេញ៖ ដើម្បី ត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ គ្រឿងញៀន  គ្រឿងស្រវឹង និង ជា ពិសេស កិច្ច ការ ការពារ សន្ដិសុខ សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ សាធារណៈជូន បងប្អូន ប្រជាពលរដ្ឋ  កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ   ដោយមានការណែនាំពីលោក  ពេជ្រ  កែវមុនី  អភិបាលខណ្ឌមានជ័យ និងជាប្រធាន គណៈបញ្ជាការឯកភាពខណ្ឌ បានចាត់តាំងឲ្យលោកឌី រ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យ  ដឹកនាំកម្លាំងចម្រុះ ដាក់គោលដៅ  ចុះអនុវត្តច្បាប់ចរា ចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាកុល និងសារធាតុញៀន  នៅចំណុចមុខស្ថានីយ៍ប្រេងសាំងកាល់តិច CALTEX លេីផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង២០:០០នាទីយប់  ថ្ងៃពុធ ទី០៩ ខែតុលា  ឆ្នាំ ២០១៩នេះ  ។

មន្ត្រី អនុវត្ត ច្បាប់ ចរាចរណ៍  ខណ្ឌមានជ័យ  ការចុះដាក់គោលដៅត្រួតពិនិត្យខាងលេីនេះ  បានប្រេីកម្លាំងសរុបជិត ៥០នាក់  ក្នុងនោះមានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចំនួន២០នាក់ ដឹកនាំដោយអធិការរងចំនួន ៣រូប មានលោកវរសេនីយ៍ត្រី ជឹម សុភ័ក្ភ្រ, លោកវរសេនីយ៍ត្រី គឹម កល្យាណ , និងលោកអនុសេនីយ៍ឯក ឃុន រតនា បានសហការជាមួយកម្លាំងសាលាខណ្ឌមានជ័យ ចំនួន ១៨នាក់ ដឹកនាំដោយលោក ឡេង  ចន្ទសុភ័ត្រា  ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ  និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចំនួន ០៥នាក់ផងដែរ។

លទ្ធផលក្នុងការត្រួតពិនិត្យរួមមាន ៖ រថយន្តឆ្លងកាត់ចំនួន ៣៨ គ្រឿង ។ ម៉ូតូឆ្លងកាត់ចំនួន ៧៧គ្រឿង (ក្នុងនោះចំនួន២៦គ្រឿងដែលអ្នកបើកបរ គ្មានពាក់មួកសុវត្ថិភាព បានធ្វេីការ បង់ផាកពិន័យ ចេញ វិក្កយបត្រ រួចរាល់ភ្លាមៗតែម្ដង) ។  ចំណែកឯគ្រឿងញៀន  និងអាវុធជាតិផ្ទុះ ពុំមានឆ្លងកាត់គោលដៅត្រួតពិនិត្យនោះទេ  ។ការត្រួតពិនិត្យបានបញ្ចប់ទៅ នៅវេលាម៉ោង ២២ :០០នាទី  ថ្ងៃដដែលនេះ ៕