កំពង់ចាម: នារដូវទឹកសម្រឈានចូលមកដល់ប្រជាពលរដ្ឋប្រកបមុខរបរចាប់អូស៍នៅខេត្តកំពង់ចាម នារដូវទឹកឡើងកំពង់សរស្រាក់សរស្រាំប្រមូលផលក្នុងក្តីសប្បាយរីករាយ អារកាត់សំណាត់ឈើដោយជ្រើសឈើដែលល្អប្រណិតជ្រៀកជាសរសរ ក្តារបន្ទះរនូតបង្កង់គ្រឿសង្ហារឹម រីឯឈើពុកផុយ ចេញជាអុស៍គ្រប់តម្រូវការត្រូវបានឈ្មួញកណ្តាល​មកទិញដឹកយកទៅលក់បន្តតាមគោយន្ត ម៉ូតូសណ្តោងរឺម៉កនិងរថយន្តទូរីសទៅកាន់ដេប៉ូស្ត៍និងទីផ្សារដែលម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ក្នុងតម្លៃគាប់ប្រសើរ។
បើតាមការបញ្ជាក់ពីយុវជនដែលមានគ្នីគ្នាពី៣ទៅ៤នាក់បានរៀបរាប់ប្រាប់ទាំងលើកឈើកំណាត់ដាក់លើរថយន្ត​ទូរី​ស​ទាំងទឹកមុខញញឹម ថាពួកគាត់មានទូកម៉ាស៊ីនចំនួន២គ្រឿងក្រៅពីការនេសាទត្រី គឺប្រកបមុខរបរចាប់​អុស៍នារដូវទឹកឡើងរកកម្រៃដោះស្រាយជីវភាពគ្រួសារបានធូធារ។ពួកគាត់បានបញ្ជាក់បន្ថែមទៀតថាឆ្នាំ២០១៩កម្ពស់ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម ហក់ឡើងយ៉ាងកុំហុកបាននាំមកនូវសំណាត់ឈើប្រណិតៗល្អៗជាច្រើននិងប្រភេទជាអូស៍បន្តិចបន្តួចបើតាមការប៉ាន់ប្រមាណមិនលើពី៥ពាន់ដូល្លានោះទេក្នុងមួយរដូវនេះជាសំដីបែបជឿលជាក់និងមានមោទនៈភាពរបស់អ្នករកស៊ីអុស៍។
គួបញ្ចាក់ផងដែរថាឆ្នាំនេះគេឃើញមានឈើប្រណិតហូរតាមទឹកច្រើនជាងឈើពុកអត់ដូចរាល់ឆ្នាំមិនសូវសំបូរនោះទេ៕