ភ្នំពេញ៖  ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានឲ្យកម្លាំងចុះដាក់ប្រព័ន្ធលូ ស្ថាបនាផ្លូវបេតុង នៅតាមផ្លូវតូចធំនៅ​ក្នុង​មូល​ដ្ឋានរាជធានីភ្នំពេញ ដើម្បីបង្ហូទឹកបានលឿន ងាយស្រួលធ្វើដំណើរព្រោះពេលភ្លៀង​ម្ដងៗតែងតែលិច​រហូតមក​ធ្វើអោយ​បងប្អូន ប្រជាពលរដ្ឋ ពិបាកធ្វើដំណើរ និង ដើម្បីសោភ័ណភាព បរិស្ថាននៅក្នុងទីក្រុងភ្នំពេញផងដែរ ។​ជាក់ស្ដែង​នៅតាម​បណ្ដោយផ្លូវបេតុងមួយខ្សែចាប់ពីផ្លូវលេខ៣៥៧ដែលមានប្រវែងជាង ២៥០ម៉ែត្រក្នុងមូលដ្ឋាន​សង្កាត់​ច្បារ​អំពៅ​​​ទី​២ ខណ្ឌច្បារអំពៅ ជាតំបន់ទាប់ ពេលភ្លៀងម្ដងៗ តែងតែលិចទឹក បង្កអោយ បងប្អូនប្រជាពលរដ្ឋធ្វើ​ដំណើរ​ឆ្លងកាត់ផ្លូវនេះ ទាំងម៉ូតូ និង យានយន្តទាបៗ មានការរលត់ម៉ាស៉ីន ខូចទាំង កណ្ដាលផ្លូវ ធ្វើឲ្យបង្អាក់ដំណើរចរាចរណ៍ ធ្វើអោយកកស្ទះខ្លាំង។

ដូច្នេះហើយរដ្ឋបាលសង្កាត់ច្បារអំពៅ ២ បានឲ្យកម្លាំងចុះ ដាក់ប្រព័ន្ធលូទំហំ មុខកាត់ទំហំ៦តឹក ដើម្បីបង្ហូទឹកទាន់​ពេល​ភ្លៀងធ្លាក់ខ្លាំងម្ដងៗ  និង ងាយស្រួលធ្វើដំណើរផងដែរ ព្រោះកន្លងមកផ្លូវ១ខ្សែរនេះពុំទាន់មានប្រព័ន្ធលូនៅឡើយទេ ថែមទាំងរងការខូចខាតផ្លូវផងដែរ។ ដូចដែលបងប្អូនប្រជាពលរដ្ឋបានជ្រាបហើយថានៅរដូវកាលនេះ គឺជារដូវភ្លៀង​ធ្លាក់ សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ប្រុងប្រយ័ត្នដោយផ្ទាល់ខ្លួនរាល់ពេលដែលមេឃ​ភ្លៀងខ្លាំងៗម្តង​សូមមេត្តា​ធ្វើ​ដំណើរតាមមហាវិថីខ្ពស់ៗដែលមិនសូវលិច ជៀសវាងការធ្វើដំណើរឆ្លងកាត់ផ្លូវដែលលិចខ្លាំង ងាយនឹងចូលម៉ាស៉ីន​ម៉ូតូ​រលត់។

ពាក់ព័ន្ធបញ្ហានេះ លោក យិន វុធ ចៅសង្កាត់ច្បារអំពៅ ២ បានប្រាប់អោយដឹងថា គម្រោងដាក់ប្រព័ន្ធលូនៅផ្លូវ​បេតុង​មួយ​ខ្សែ ចាប់ពីផ្លូវលេខ៣៥៧ ក្នុងភូមិដើមស្លែង១ ជាគម្រោងរបស់មូលនិធិសង្កាត់ ទើបរដ្ឋបាលសង្កាត់ បានអោយ​កម្លាំងចុះ ដាក់ប្រព័ន្ធលូរ មុខកាត់ទំហំ៦តឹក ដើម្បីបង្ហូរទឹកបានទាន់ពេលវេលា ជៀសវាង ការលិចផ្លូវ និង ងាយ​ស្រួល​ធ្វើចរាចរណ៍។ចុងក្រោយរដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌទាំង ១៤ខណ្ឌនៅក្នុងរាជធានីភ្នំពេញ ក៏បាន​សំណូម​ពរដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅនៅជាប់ដងផ្លូវជាពិសេស នៅចំណុចដែលមានការដ្ឋាន ដាក់​ប្រព័ន្ធ​លូនៅចំពីមុខផ្ទះរបស់បងប្អូនសូមបងប្អូនមេត្តាជួយយោគយល់នៅការកក់ស្ទះ និងជួយរៀបចំទុកដាក់​សំរាមឱ្យ​មានរបៀបរៀបរយនិងពិនិត្យមើលគំរបលូនៅមុខផ្ទះរាល់ពេលដែលមានមេឃភ្លៀងធ្លាក់ខ្លាំងនិងសូមជួយសំអាតដើម្បីកុំអោយមានសំរាមហូរចូលដល់មាត់លូនោះអាចបង្កឲ្យមានការកកស្ទះ៕