ភ្នំពេញ៖ យុវជនម្នាក់បើករថយន្តដឹកទឹកកកបោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តស៊ិនទ្រីប្រមូលសំរាមកំពុងបើឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យតៃកុងរថយន្តដឹកកកគៀបជាប់ក្នុងរថយន្តរងរបួស។ហេតុការណ័នេះកើតឡើងនៅវេលាម៉ោង២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។

ស្ថិតតាមបណ្ដោយផ្លូវវេងស្រេងចំណុចស្តុប សេះមាសក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងមិនមានស្លាកលេខបើកបរដោយបុរសម្នាក់តាមបណ្ដោយវេងស្រេងធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុករថយន្តស៊ិនទ្រីកំពុងបត់ឆ្លងផ្លូវបានពាក់កណ្ដាលពេញទំហឹងបណ្ថាលឲ្យតៃកុងរថយន្តដឹកទឹកកករងរបួសគៀបជាប់ជើងក្នុងរថយន្តត្រូវប្រជាពលរដ្ឋជួយគាស់យកចេញដឹកយកទៅសង្គ្រោះភ្លាម ៗ។ ចំណែករថយន្តដឹកទឹកកករងការខូចខាតផ្នែកខាងមុខរួញកាប៊ីន និងដាច់ចង្កូតព្រមទាំងធ្លាក់ទឹកកកពេញផ្លូវ ចំណែកឯរថយន្តសុិនទ្រីរងការខូចខាតដាច់ធុងប្រេង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ័ផ្លូវគោក រងចាំដោះស្រាយនៅពេលក្រោយ។