ភ្នំពេញ:បុរស២នាក់ចូលហាងម៉ាស្សាត្រូវនារីម៉ាស្សាលួចដូរលុយដាក់លុយសែនឲ្យចំនួន២០០ដុល្លា បង្កការភ្ញាក់ផ្អេីលម៉ោង១២និង១០នាទីទាំងកណ្ដាលអធ្រាត្រឈានចូល ថ្ងៃអង្គារទី២២ ខែតុលា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២៧១(ក្បែរស្ពានអាកាស ស្ទឹង មានជ័យ)សង្កាត់បឹងសាឡាង ​ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោង​ តាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថាដំបូងឡេីយគាត់បានជិះរថយន្តជាមួយមិត្តភ័ក្តម៉ាកឡុចសុីស(មិនបញ្ចាក់ស៊េរី)ហេីយមិត្តភ័ក្តគាត់ទុកគាត់នៅទីតាំងម៉ាស្សា​ យុីហោ​ ៧៧៧៧​ ម៉ាស្សា​ កោសជប់​ ខណះដែររូបគាត់ចង់ម៉ាស្សានឹងកោសជប់ដេីម្បីអោយ ស្រួលខ្លួន​នៅពេលដែរគាត់បានចូលដល់ក្នុងបន្ទប់នារីម៉ាស្សាខាងលេីបានអោយគាត់ស្លៀកកន្សែងដេីម្បីងាយស្រួលម៉ាស្សានឹងកោសជប់នៅពេលនោះនារីខាងលេីឃេីញឱកាសល្អក៏បានលួច ដូរ លុយចំនួន២០០ដុល្លាដាក់លុយក្រដាស់សែនចូលក្នុងកាបូបរបស់ជនរងគ្រោះវិញជាក់ស្តែងជនរងគ្រោះមានលុយសរុប៥០០ដុល្លានឹងលុយខ្មែរ១០មុឺនៀល។

មិនទាន់បាន៥នាទីផងបុរសខាងលេីក៏បានស្រែកឆោឡោរដោយដឹងថាលុយរបស់គាត់ជាលុយក្លែងក្លាយចំនួន ២០០ដុល្លា​ទេីបបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច​ ដោយឡែកនារីម៉ាស្សាខាងលេីក៏គាត់ប្រកែកយ៉ាងខ្លាំងដោយរូបគាត់ពុំបានយកលុយដូចអ្វីដែរ មិនដូចជនរងគ្រោះនិយាយឡេីយ។ ​ ក្រោយកេីតហេតុសមត្ថកិច្ចបានយកជនរងគ្រោះនឹងនារីម៉ាស្សាខាងលេីទៅប៉ុស្តិ៍នគរបាលរដ្ធបាលបឹងសាឡាងដេីម្បីសួរនាំនឹងចាត់ការតាមនីតិវិធី៕