(ខេត្តបាត់ដំបង)មន្ត្រីជាន់ខ្ពស់ឯកឧត្តម ថោង សុគន្ធ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានប្រយុទ្ធនឹងជម្ងឺអេដស៍នៃក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីគ្រឿង ញៀននិងជម្ងឺអេដស៍។ សិក្ខាសាលានេះដែរប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំនៃមន្ទីរបរិស្ថានខេត្តបាត់ដំបងដែលមានការចូលរួមពីលោក យឹម សៀប អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារឧទ្យានអនុរក្ស លោក លោកស្រីដែលជាសិក្ខាកាមជាច្រើនអ្នកបានមកចូលរួមផងដែរ។

លោកយឹម សៀបអភិបាលរងខេត្តបាត់ដំបងបានលើកឡើងនូវបញ្ហាមេរោគអេដស៍ថា បើទោះបីជាកម្ពុជាទទួល បាន ជោគជ័យ ជា បន្ត បន្ទាប់ លើ ការ ទប់ ស្តាត់ការ រីក រាល ដាល មេរោគ អេដស៍ក៏ ដោយ ក៏ ត្រូវ ខិតខំ ប្រឹងប្រែងបន្តទៀត ដើម្បីកាត់បន្ថយអាត្រាឆ្លងមេរោគអេដស៍ ឲ្យបាន ៥០ ភាគរយបន្ថែមទៀតក្នុង ចំណោម ក្រុម ដែល ប្រឈមុខ ខ្ពស់ ដូច ជា ក្រុម បុគ្គលិក គ្រឹះស្ថាន កំសាន្ត សប្បាយ ក្រុម បុរស ស្រលាញ់ បុរស ក្រុម យុវវ័យ និង ឈាន ទៅ កាត់ផ្តាច់ ទាំងស្រុង ការចម្លង ពី ម្តាយ ទៅ កូន ឲ្យ បាន នា ឆ្នាំ ២០២៥ខាងមុខនេះ។ហើយ«ដើម្បី ធានា បាន នូវ ប្រសិទ្ធភាព ក្នុង ការឈាន ទៅ សម្រេចបាន នូវ គោលដៅ អាជ្ញាធរ ជាតិ ប្រយុទ្ធ នឹង ជំងឺ អេដស៍ ត្រូវ ពិនិត្យ ឡើង វិញ នូវ យុទ្ធសាស្ត្រ គោលនយោបាយ វិធី សាស្ត្រ ដែល សម ស្រប ទៅ នឹង ស្ថានភាព ជាក់ស្តែង របស់ ប្រទេស កម្ពុជា»។

ជាមួយគ្នានោះដែរលោក.វរសេនីយ៍ទោ.យិន យឿត អគ្គនាយកដ្ឋានផ្សព្វផ្សាយប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឡើងថ្លែងអំពីបញ្ហាគ្រឿងញៀនដល់សិក្ខាកាមទាំងមូលអោយយល់ដឹងកាន់តែច្បាស់នឹងស្នើសុំអោយអាណាព្យាបាលយកចិត្តទុក្ខដាក់ចំពោះសមាជិកគ្រួសារជាពិសេសកូនៗដើម្បីអោយជាសឆ្ងាយពីការសេពគប់មនុស្សមិនល្អនិងជាសវាងការសេពគ្រឿងញៀនព្រោះគ្រឿងញៀនគឺជាអំពើខុសច្បាស់ដែលបំផ្លាញអាយុជីវិតនិងអនាគតកូនរបស់យើងដូច្នេះសូមចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន។

ឯកឧត្តម ថោង សុគន្ធ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន បានថ្លែងទៅកាន់សិក្ខាកាមថា គ្រឿងញៀននេះគឺជាបញ្ហាយើងទាំងអស់គ្នាដែលទាមទារឲ្យមានការសហការពីគ្រប់ភាគីអ្នកពាក់ព័ន្ធពិសេសកងកម្លាំងប្រដាប់អាវុធមន្រ្តីតុលាការនិងប្រជាពលរដ្ឋផ្ទាល់រួមគ្នាក្នុងការបង្ការបង្ក្រាបនិងទប់ស្កាត់ឲ្យខានតែបានកុំឲ្យគ្រឿងញៀននេះចូលមកដល់ភូមិឃុំរបស់យើងព្រោះបើយើងធ្វើការបង្ក្រាបនិងទប់ស្កាត់កុំឲ្យគ្រឿងញៀនចូលមកក្នុងភូមិឃុំរបស់យើងនោះក្រុមយុវជនរបស់យើងក៏មិនបានស្គាល់ឬប្រើប្រាស់គ្រឿងញៀននោះដែរដែលនាំឲ្យសង្គមជាតិរបស់យើងក្លាយទៅជាសង្គមដែលគ្មានគ្រឿងញៀនជាសង្គមដែលមានភាពថ្លៃថ្នូរនិងសង្គមដែលពោរពេញទៅដោយធនធានមនុស្ស៕ ដោយ រៀម សាលី