កំពង់ចាម : ឯកឧត្ដមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមនិងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃ គណៈអភិបាលខេត្តកំពង់ចាមនាព្រឹកថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ ២០១៩នេះ  បាន អញ្ជើញ ចូលរួម បេីក វេទិកា ផ្សព្វផ្សាយ  និង ពិគ្រោះយោបល់ របស់ ក្រុម ប្រឹក្សា ខេត្ត កំពង់ចាម  លេីក ទី១  អាណត្តិ ទី ៣  ឆ្នាំ ២០១៩  នៅ វត្ត សិរី ចំប៉ា  ស្ថិត ក្នុង ឃុំ មេព្រីង  ស្រុក បាធាយ  ខេត្តកំពង់ចាម  ។

ដែល ក្នុង វេទិកានោះ ក៏មាន ការលើក ជាសំណួរ និង សំណូម ពរ ដោយផ្ទាល់មាត់ និងលាយលក្ខណ៍ ជាអក្សរ  ចំនួន ២០ករណី  ដោយ  មាន បញ្ហា ខ្វះ ខាតការ ត បណ្ដាញ ទឹក ស្អាត  អគ្គិសនី  ផ្លូវ ធ្វើ ដំណើរ  ប្រព័ន្ធ លូ ដោះទឹក  របង សាលា រៀន  ។ ល។ ក្នុង នោះ ថ្នាក់ដឹកនាំ មន្ត្រីជំនាញ  និងអាជ្ញាធរពាក់ព័ន្ធ បាន ដោះស្រាយ  និង បកស្រាយ បំភ្លឺ  ជូន ប្រជាពលរដ្ឋ ប្រកប ដោយ ប្រសិទ្ធភាព  គ្រប់ ចំនួន២០ ករណី   តែម្ដង ។

ឆ្លៀត  ក្នុង ឱកាស នោះ ដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាល ខេត្ត កំពង់ចាម   បាន សំណូមពរ ដល់ បងប្អូន ប្រជាពលរដ្ឋ  ឲ្យ ចូលរួម ក្នុង ការ អនុវត្តន៍  គោលនយោបាយ ភូមិ  ឃុំ  មាន សុវត្ថិភាព  ដោយ ចូលរួម ទប់ស្កាត់ បទល្មើស គ្រឿងញៀន  ល្បែង ស៊ីសង គ្រប់ ប្រភេទ  និង បេីក បេីកបរ ដោយ គោរព ច្បាប់ ចរាចរណ៍  ផង ដែរ ។ ក្នុង នោះ  ឯកឧត្តម អភិបាលខេត្ត  ក៏ បាន ធ្វើ ការ ផ្សព្វផ្សាយ ឲ្យ  បងប្អូន ប្រជាពលរដ្ឋ បាន យល់ ជ្រាប ពី សភាពការណ៍ ថ្មីៗ តាម ខ្លឹមសារ របស់ រដ្ឋាភិបាល សំដៅ ពង្រឹង សតិអារម្មណ៍ បងប្អូន កុំ ឲ្យ  លង់ ជឿ តាមឩ បាយកល ដ៏ ស្មោគគ្រោក របស់ ក្រុម ឧទ្ទាម ក្រៅ ច្បាប់  ហើយ នាំគ្នា ចូលរួម គាំទ្រ ក្នុង ការថែរក្សា ការពារសុខសន្តិភាព សណ្តាប់ធ្នាប់ និង ការអភិវឌ្ឍន៍ របស់ ប្រទេស ជាតិ  ក្រោម ការដឹកនាំ ដ៏ ឈ្លាស វ៉ៃ របស់  សម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  ។ ជាមួយ គ្នា នោះ  ឯកឧត្តម អភិបាលខេត្ត  ក៏ បាន ធ្វើ ការ អំពាវនាវ អោយ បងប្អូន ប្រជាពលរដ្ឋ ចូលរួម ពិសារ អំ បុក ខ្មែរ  ថែ ជាតិ  សាសនា  ព្រះមហាក្សត្រ  ទាំងអស់គ្នា នា ថ្ងៃ ទី ៩ វិច្ឆិកា នៅ តាម ទី វត្តអារាម នានា  ឬ នៅ តាម គេហដ្ឋាន បងប្អូនប្រជាពលរដ្ឋ ផងដែរ ។

គួរ បញ្ជាក់ ថា  ការ បេីកវេទិកា សាធារណៈ នេះ គឺជា ការផ្ដល់ ឱកាស ជូន ប្រជាពលរដ្ឋ បាន ប្រាស្រ័យ ទាក់ទង គ្នា   ទៅវិញទៅមក  ជាមួយ អាជ្ញាធរ សមត្ថកិច្ច  សង្គម ស៊ីវិល និង វិស័យ ឯកជន ដើម្បី ផ្លាស់ប្ដូរ នូវ បទពិសោធន៍ និង ផ្ដល់ ប្រឹក្សា អំពី អាទិភាព នៃ ការអភិវឌ្ឍន៍ មូលដ្ឋាន ភូមិ ឃុំ  តាម ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា  ប្រកបដោយ ចីរភាព តម្លាភាព និង ប្រសិទ្ធភាព  ៕