តាកែវ៖ អាជ្ញាធខេត្តមានគម្រោងអភិវឌ្ឍន៏ក្រុងដូនកែវ ដែលជាបេះដូងរបស់ខេត្តឲ្យកាន់តែស្រស់បំព្រងឡើងតាមរយៈការការជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការដាក់លូវនៅតាមបណ្ដោយផ្លូវក្នុងក្រុងនិងគម្រោងជួសជុលសួនច្បារនៅក្នុងក្រុងផងដែរ។

ថ្លែងនៅក្នុងឱកាសអញ្ជើញអញ្ជើញបើកការដ្ឋានអ៊ុតកៅស៊ូប្រភេទ AC ផ្លូវក្រុងលេខ ២១ មានប្រវែង ១៣៤០ ម៉ែត្រ ចាប់ពីផ្លូវបំបែកជាបួន ហ្គារ៉ាស់សាំងសូគីមិច ១មករា ស្ថិតនៅភូមិថ្នល់បែក ដល់ផ្លូវបំបែកជាបួន ទៅកំពង់ទូកក្រោម ស្ថិតនៅភូមិស្នោ សង្កាត់រកាក្រៅ ក្រុងដូនកែវ នៅព្រឹកថ្ងៃ អង្គារ៏ ទី0៥ ខែ វិឆ្ឆិការ ឆ្នាំ ២០១៩ នេះឯកឧត្តមអភិបាលខេត្តតាកែវបានថ្លែងថា ក្រុងដូនកែវនាពេលបច្ចុប្បន្ននេះមានការអភិវឌ្ឍន៏ខ្លាំងក្លាទាំងហេថារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង សំណង់អាគារ ផ្ទះសំណាក់ សណ្ឋាគារ សួនច្បារ ដែលបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាការប្រកបរបទទួលទានជាពិសេសបានធ្វើការទាក់ទាញភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិឲ្យចូលមកកម្សាន្តនៅក្នុងខេត្តតាកែវកាន់តែច្រើនឡើង។
ឯកឧត្តមអភិបាលខេត្តតាកែវ អ៊ូច ភា បានមានប្រសាសន៏បន្តថា ខណៈពេលដែលក្រុងដូនកែវកំពុងតែមានការអភិវឌ្ឍន៏ខ្លាំងក្លាបែបនេះ អាជ្ញាធខេត្តក៏បានធ្វើការផែនការជាច្រើនដើម្បីឲ្យដំណើរការអភិវឌ្ឍន៏នេះមានចរិភាព តាមរយៈមែនការជួសជុលកែលម្អហេថារចនាសម្ព័ន្ធក្នុងក្រុងដោយចាក់កៅស៊ូ ធ្វើការដាក់លូនៅអមសងខាងផ្លូវដើម្បីទប់ស្កាត់កុំឲ្យទឹកជន់លិចក្រុង ការដាក់បង្គោលភ្លើងនៅតាមផ្លូវសាធារណៈនិងធ្វើជួសជុលកែលម្អសួនច្បារដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋមកដើរកម្សាន្តនិងធ្វើការហាត់ប្រាណនៅពេលព្រឹកនិងនៅពេលរសៀល។
នៅក្នុងឱកាសនោះផងដែរឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការយោគយល់រាល់ការកកស្ទះចរាចរណ៏ដោយសារតែគម្រោងជួសជុលផ្លូវនៅក្នុងក្រុងនិងចូលរួមសហការជាមួយអាជ្ញាធ ដោយកុំធ្វើការដាក់លក់ទំនិញនៅតាមចញ្ចើមផ្លូវសាធារណៈ ដែលនាំឲ្យសោភ័ណ្ឌភាពក្រុងគ្មានរបៀបរៀបរយនិងបាត់បង់សណ្ដាប់ធ្នាប់៕