ខេត្តស្វាយរៀង ៖ ជ្រូកប្រមាណ៣០០ក្បាលរបស់ក្រុមឈ្មួញដែលដឹកតាមរថយន្ត០៤គ្រឿងវង្វេងចូលដីខ្មែរ ជិត ច្រក ទ្វា ព្រំដែន ទ្វេភាគី បុស្ស មន ឃុំ បុស្ស មន ស្រុក រំដួល ត្រូវ សមត្ថកិច្ច ការិយាល័យ ផលិតកម្ម និង បសុព្យាបាល នៃ មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្ត បង្ក្រាប យក សួរនាំនៅចំណុចជិតច្រកទ្វាព្រំដែនទ្វេភាគីបុស្សមន ឃុំបុស្សមន ស្រុករំដួល ។

សមត្ថកិច្ចបានអោយដឹងថារថយន្ត ដឹក ជ្រូក ៣០០ ក្បាល នោះ ទី ១- ម៉ាក ហី យិ ន ដាយ ពាក់ ស្លាក លេខ វៀតណាម 60C.371.47, ទី ២- ពាក់ ស្លាក លេខ 60C270.02, ទី ៣- ពាក់ ស្លាក លេខ 60C310.04 និង រថយន្ត ទី ៤- ពាក់ ស្លាក លេខ 61C.360.69 អ្នកបើកបរ ជនជាតិ វៀតណាម និង អ្នក រួម ដំណើរ ១២ នាក់ ។

ទាក់ទិន ករណី ខាងលើ នេះ ដែរ លោក ប៉ែន ច ន្ធី ប្រធាន ការិយាល័យ ផលិតកម្ម និង បសុព្យាបាល នៃ មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្តស្វាយរៀង បាន ឲ្យ ដឹង ថា ក្រោយ ពី សមត្ថកិច្ច ក្រុម ចល័ត នៃ ការិយាល័យ ជំនាញ នៃ មន្ទីរ កសិកម្ម ខេត្ត ចុះ ល្បាត បាន ជួប រថយន្ត ជនជាតិ វៀតណាម ចំនួន ០៤ គ្រឿង កំពុង ធ្វើ ចរាចរណ៍ នៅ លើ ដងផ្លូវ ចំណុច ជិត ច្រក ទ្វា ព្រំដែន ទ្វេភាគី បុស្ស មន ឃុំ បុស្ស មន ស្រុក រំដួល ដែល មាន ជ្រូក ប្រមាណ ៣០០ ក្បាល សង្ស័យ ថា ជ្រូក វៀតណាម ទើប បញ្ជូន ទៅ កាន់ មន្ទីរ កសិកម្ម ខេត្តស្វាយរៀង ដើម្បី ធ្វើការ សាកសួរ ដោយ ជនជាតិ វៀតណាម ទាំងនោះ ពុំ មាន ម្នាក់ ណា ចេះ ភាសា ខ្មែរ សោះ ។

ក្រោយ ពី ពិនិត្យ និង សាកសួរ ក៏ មាន អ្នក មក ចូល ដោះស្រាយ ដោយ អះអាង ថា ជា ជ្រូក ខ្មែរ គឺ ជ្រូក របស់ ក្រុមហ៊ុន ស៊ី ភី ដោយ មានច្បាប់ អនុញ្ញាតិ របស់ ក្រុមហ៊ុន ស៊ី ភី នាំ ចេញពី ខេត្តកំពង់ស្ពឺ ទៅ ចែកចាយ ក្នុង ខេត្តស្វាយរៀង ក៏ ប៉ុន្តែ បុគ្គលិក ក្រុមហ៊ុន ស៊ី ភី បាន លក់ ទៅ ឲ្យ ឈ្មួញ វៀតណាម នាំ ចេញ ទៅ ប្រទេស វៀតណាម ដោយ តម្លៃ ជ្រូក នៅ ប្រទេស វៀតណាម ថ្លៃ ជាង ជ្រូកស្រុក ខ្មែរ ។

វៀតណាម ចូល មក ទិញ ជ្រូក ខ្មែរ ហើយ គ្មាន ច្បាប់ នាំ ចេញ ទើប ឃាត់ មក សាកសួរ និង បូម ឈាម ជ្រូក ទៅ នាយកដ្ឋាន ផលិតកម្ម សត្វ នៅ រាជធានី ភ្នំពេញ ដើម្បី ចូល មន្ទីរ ពិសោធ ពិនិត្យ ប្រសិនបើ គ្មាន ផ្ទុកមេរោគ ទេ មន្ទីរ នឹង ប្រគល់ ឲ្យ ម្ចាស់ យក ទៅ លក់ ចែកចាយ ក្នុង ខេត្តស្វាយរៀង មិន អនុញ្ញាតិ ឲ្យ នាំ ចេញ ទៅ ប្រទេស វៀតណាម ទេ តែបើ មាន ផ្ទុកមេរោគ យើង នឹង កម្ទេច ចោល ។មក ដល់ វេលា ម៉ោង ១ និង ០០ នាទី រសៀល ថ្ងៃ ទី ០៥ វិច្ឆិកា នេះ ជ្រូក ដែល ចាប់ មក នោះ ងាប់ អស់ ៦០ ក្បាល ហើយនឹង បាន កប់ ចោល ចំនួន ៤០ ក្បាល និង ២០ ក្បាល ទៀត កំពុង ត្រៀម យក ទៅ កប់ ចោល ទៀត ។