ព្រះវិហារ៖  នៅថ្ងៃទី០៥ ខែវិច្ចិកា ឆ្នាំ២០១៩នេះ បើយោងតាមកាបញ្ជាក់ពីទាហានឈុតខ្មៅខាងភាគីថៃ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកណាំយុឺន ខេត្តឧបប៊ុន ដែលជាប់ព្រំដែនខាងកម្ពុជាក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារដែលឈរជើងនៅច្រកផ្សារតំបន់អានសេះនោះ ដោយពួកគេបានយករូបថតសកម្មជនរបស់មេដឹកនាំគណៈបក្សសង្គ្រោះជាតិទាំង០៩នាក់ មកបិតនៅនឹងមាត់ច្រកចេញចូលផ្សារតំបន់អានសេះ ហើយពួកគេបានប្រកាសដោយដាច់អហង្កាថាបើទោះបីស្ថិតក្នុងតំលៃណាក៏ពួកគេត្រូវចាប់ជនទាំងនោះអោយខានតែបានដោយមិនអោយជនឧក្រិដ្ឋទាំងនោះ យកទីតាំងប្រទេសរបស់គេមកធ្វើជាឈ្នាន់ដើម្បីបម្រេីមហិច្ចតាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅក្នុងប្រទេសជិតខាងនោះឡើយ។

កាលើកឡើងរបស់យោធាថៃដែលសុំមិនបញ្ចេញឈ្មោះនេះ បានបញ្ជាក់យ៉ាងច្បាស់ថាគេធ្វើនេះគឺគេធ្វើទៅតាមបទបញ្ជារបស់មេរបស់ពួកគេតែប៉ុណ្ណោះ។តែបើទោះបីយ៉ាងណាក៏ដោយនាយ និងពលទាហានដែលមានវត្តមានក្នុងខេត្តព្រះវិហារទាំងអស់នឹងត្រៀមចាំជានិច្ច នូវរាល់វត្តមានក្រុមឧទ្ទាមក្រៅច្បាប់ថា បើសិនហ៊ានចូលមកបង្កអសន្តិសុខពេលណា គេនឹងកំទិចចោលនៅពេលនោះដោយមិនអាចអត់អោនឧ្យបាននោះឡើយ។
ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធមានសិទ្ធ និងតួនាទីការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញស្របច្បាប់ហើយពាក្យថាសន្តិភាពនេះ វាមានតម្លៃដោយមិនអាចកាត់ថ្លៃបាននោះឡើយ។ គួរបញ្ជាក់ផងដែរថារូបថតដែលទាហានឈុតខ្មៅខាងភាគីថៃបិត និងប្រកាសចាប់ខ្លួននោះរួមមានលោកសម រង្សី លោកស្រី មួ សុខហួរ លោក អេង ឆៃអៀងនឹងសកម្មជនគូរកន១ចំនួនទៀតផងដែរ៕