ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងជោកជាំសន្លប់បាត់ស្មារតីនៅលើសួនច្បារនៅមុខនឹងសាលាបឋមសិក្សាជម្ពូវ័ន ស្រាប់តែមានជនសង្ស័យមិនស្គាល់មុខមួយក្រុមបានធ្វើ សកម្មភាពកាច់កម៉ូតូរបស់គាត់ តែសំណាងល្អត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី៣ ដែរកំពុងល្បាតក៏ប្រទះឃើញ។

ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង១២និង៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញបុរសម្នាក់ជិៈម៉ូតូម៉ាក ហុងដា ឌ្រីមសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ1GA.2417ជិះតាមបណ្តោយផ្លូវជាតិលេខ៤ ទឹសដៅពីលិចមកកើតដោយស្ថានភាស្រវឹងស្រា ខណះមកដល់កន្លែងកើតហេតុខាងលើ ក៏បានឈប់ម៉ូតូហើយក៏ដើរទៅលើសួនច្បារ ដោះអាវដេកលើស្មៅ លង់លក់យ៉ាងស្កប់ស្កល់។ភ្លាមនោះក៏មានជនសង្ស័យមិនស្គាល់មុខមួយក្រុមបានធ្វើសកម្មភាពកាច់កម៉ូតូរបស់គាត់ តែសំណាងល្អត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដែរកំពុងធ្វើការល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញ ជនសង្ស័យមានការភ័យខ្លាច ក៏ទុក ម៉ូតូចោលរត់គេចខ្លួនបាត់ស្រមោល។
បើតាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ខ្លួនទើបនឹងត្រឡប់មកពីកម្មវិធីនៅឯផ្ទះបងថ្លៃ ដោយស្រវឹងស្រាខ្លាំងហើយងងុយដេកពេក ក៏មកដល់ចំណុចកើតហេតុខាងលើក៏ដោះអាវដេកលង់លក់តែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចហៅជនរងគ្រោះទៅធ្វើកំណត់ហេតុនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ រួចប្រគល់ម៉ូតូអោយទៅជនរងគ្រោះវិញ។