ភ្នំពេញ​៖​ កំលាំងនគបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣​ ដឹកនាំដោយលោក​លោក​ ថេង​ កុសល​ នាយប៉ុស្តិ៍​ ចេញល្បាតការពារ​ ក្នុងភូមិសាស្ត្រ​មូលដ្ឋាន​ ឃាត់​ជន​សង្ស័យ​ ៣នាក់​ ដោយ​មាន​ សំភារៈ​ កាច់​ ក​ម៉ូតូ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​​៨និង១០​ នាទីយប់​ថ្ងៃ​ទី​៥​ វិច្ឆិកា​២០១៩​ នៅចំណុចផ្លូវបេតុង​ ភូមិជម្ពូវ័ន២​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌពោធិ៍សែនជ័យ​។

ជនសង្ស័យ​ទាំង៣នាក់៖ ឈ្មោះទី១​ ឈ្មោះ​ ជា​ ពិ​ន​ ភេទប្រុស​អាយុ​២៤​ មានស្រុកកំណេីត​ ភូមិ​ព្រែកហម​ ឃុំព្រែកស្តី​ ស្រុកកោះធំ​ កណ្ដាល​។ ស្នាក់នៅភូមិជម្ពូវ័ន២​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌពោធិ៍សែនជ័យ​។  ២.ឈ្មោះ​ វ៉ាន់​ ហេន​ ភេទ​ប្រុស​អាយុ​១៨​ ឆ្នាំ​មានស្រុកកំណេីត​ ភូមិព្រែកលោក​ ឃុំព្រែកស្តី​ ស្រុកធំ កណ្តាល​​។ស្នាក់នៅភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅទី​១​ ខណ្ឌពោធិ៍សែនជ័យ​។ ៣.​ឈ្មោះ​ លី​ ចិត្រ​ ភេទ​ប្រុស​អាយុ​២៥​ ឆ្នាំ​​​ មានស្រុកកំណេីត​ ភូមិព្រែកលោក​ ឃុំព្រែក​ស្តី​ ស្រុកធំ ខេត្ត​កណ្តាល​។

ស្នាក់នៅភូមិជម្ពូវ័ន២​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌពោធិ៍សែនជ័យ​។(ជនសង្ស័យ​ប្រេីប្រាស់សារធាតុញៀន​ទាំង៣​នាក់)​។ មធ្យោបាយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ស៊ុយស៊ីគី​និច​ពណ៌​ខ្មៅ​ពាក់ស្លាកលេខ​ភ្នំពេញ​1GK-1287 ។
តាម​ប្រភព​ព័ត៌មាន​ពី​ នគរ​បាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣​បាន​និយាយ​ប្រាប់​ថា​នៅ​មុន​ពេល​កេីត​ហេតុ​កំលាំង​ នគរ​បាល​ប៉ុស្តិ៍​ សហការ​ជាមួយ​កំលាំង​ ប្រជាការពារ​ សង្កាត់​ បាន​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ ភូមិ​កេីត​ហេតុ​ខាង​លើ​ ខណៈ​ឃេីញ​ ជន​សង្ស័យ​ ជិះ​ម៉ូតូ​ម៉ាក​ ស៊ុយសូគី​និច​ ពណ៌​ខ្មៅ​ ជិះ​គ្នា​៣នាក់​ ហេីយ​ដោយ​ជន​សង្ស័យ​ខាង​លើ​ ជិះ​ម៉ូតូ​គេច​ពី​សមត្ថកិច្ច​ ហេីយ​សមត្ថកិច្ច​ដោយ​មាន​ការ​សង្ស័យ​ បាន​ដេញ​ឃាត់​បាន​ភ្លាម​ៗ​ផង​ដែរ​ បន្ទាប់​មក​បាន​ឆែក​ឆេរ​ រក​ឃើញ​ សំភារៈ​ដែក​ កាច់​ កម៉ូតូ​ចំនួន​មួយ​ ដែល​លាក់​ ក្នុង​អាវ​ធំ​ បន្ទាប់​មក​កំលាំង​ បាន​នាំ​មក​ប៉ុស្តិ៍​ ដេីម្បី​សាក​សួរ​ ។ ប្រភព​ពត៌មាន​បាន​បន្ត​ទៀត​ថា​ ខណៈ​ពេល​ សួរ​នាំ​ ជន​សង្ស័យ​ទាំង​៣នាក់​ បាន​សារភាព​ថាពួក​គាត់​ ទាំង​៣នាក់​ ធ្លាប់​ប្រេី​ប្រាស់​គ្រឿង​ញៀន​ តែ​ ចំណែក​​ ដែក​ កាច់​ កម៉ូតូ​ ខាង​លើ​ មិន​មែន​របស់​ពួកគាត់​ទេ​ គឺ​គាត់​ទេីប​តែ​រេីស​បាន​ ។
បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ប្រគល់​អោយ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែនជ័យ​ ដេីម្បី​សួរនាំ​ និងបន្តអនុវត្តតាមនិតិវិធីច្បាប់។