ភ្នំពេញ:បុរសម្នាក់បើករថយន្តTOYOTA RAV4មួយគ្រឿងលឿនដូចហោះបានជ្រុលទៅបុកនឹងគូតរថយន្ត​នCAM​ARY បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយស្ទើរតែទាំងស្រុង ចំណែករថយន្តបង្កព្យាយាមបើករត់រហូតដល់ផ្ទះហើយចាក់សោពីខាងក្រៅធ្វើដូចអត់មានរឿងអ្វីកើតឡើង តែត្រូវសម្ថកិច្ចតាមឃាត់ខ្លួនទាន់។

ហេតុការនេះកើតឡើងនៅវេលាម៉ោង១០:៣៥នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នៅត្រង់ចំណុចមុខមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុន កើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តកាមរីឆ្លាមមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2L-4551ធ្វើដំណើរដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានបង្អង់ល្បឿនខណះភ្លើងស្តុបនៅខាងមុខ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក់Toyota RAV4ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2N-8413បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នាមកពីក្រោយ ក្នុងល្បឿនលឿនដូចហោះបានជ្រុលចង្កូតទៅបុកគូទរថយន្ត Camry ពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្ត Camryខូចខាតផ្នែកខាងក្រោយស្ទើរទាំងស្រុងសំណាងល្អមិនបណ្តាលឲ្យមានអ្នកណារងរបួសនោះទេ។
ភ្លាមៗនោះរថយន្តបង្កមិនបានឈប់នៅដោះស្រាយនោះទេ បានព្យាយាមបើររត់ត្រូវបានប្រជាពលរដ្ឋនិងកម្លាំងប្រជាការពារខណ្ឌសែនសុខធ្វើការដេញរហូតមកដល់ចំណុចផ្ទះលេខ ២៧ ផ្លូវ ២៦៥ ក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោករួចបើកចូលផ្ទះចាក់សោរពីក្រៅធ្វើមិនដឹង។បន្ទាប់មកប្រជាការពារខណ្ឌសែនសុខបានការរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះមកភ្លាមៗ

ក្រោយកើតហេតុក៍មានខាងតំណាងភាគីរថយន្តបង្កចេញមកធ្វើការដោះស្រាយជាមួយខាងម្ចាស់រថយន្តរងគ្រោះ​រយៈពេលជិតពីរម៉ោងមិនអាចចរចាគ្នាត្រូវទើបសមត្ថកិច្ចជំនាញខណ្ឌសែនសុខបានរថយន្តអូសរថយន្តបង្កនិងរថយន្តរងគ្រោះទៅអធិការនគរបាលខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នានៅពីក្រោយ។