កោះកុង÷ឯកឧត្តម ឧត្តមសេនី យ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ និងមេបញ្ជាការស្រាលប្រតិបត្តិការ S ៩១១ មុខ ព្រួញទិសកោះកុង និងលោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង
នាព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព:ស ២៥៦៣ត្រូវនឹងថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០ ១៩ បានអញ្ជើញចុះសួរសុខទុក្ខ និងធ្វើការសំណេះសំណាលជា មួយកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៅក្នុងសងការដ្ឋាននគរបាលខេត្តកោះកុង សរុបប្រមាណ ៣៦៣នាក់ ដែលនឹងកំពុងរៀបចំដង្ហែក្បួនហ្វឹកហាត់ ដើម្បីត្រៀមក្នុងកិច្ចការពារសន្តិ សុខ សណ្តាប់ធ្នាប់ក្នុងព្រះរាជពិធី បុណ្យអុំទូកខាងមុខនេះ ។

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត បានមានប្រសាស ន៍លើកឡើងថា ដើម្បីប្រទេសជាតិ អោយរួចផុតពីរបបប្រល័យពូជសាសន៍ ពីសម័យសង្គ្រាម សម្ដេចហ៊ុន សែន បានលះបង់តស៊ូគ្រប់បែបយ៉ាង រហូតនាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ ដូច្នេះកងក ម្លាំងប្រដាប់អាវុធទាំងបី ត្រូវបន្តការពារអង្គព្រះមហាក្សត្ររបស់យើង ការពាររដ្ឋធម្មនុញ្ញ ការពាររដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីប្រជាពលរដ្ឋ។
លោកជំទាវ អភិបាលខេត្ត
ថ្លែងទៀតថា កងកំលាំងទាំងបី ដែលបានរៀបចំដង្ហែក្បួនហ្វឹក ហាត់ថ្ងៃនេះ គឺបង្ហាញដើម្បីត្រៀមរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាស នៃទិវាបុណ្យឯករាជ្យជាតិ និង បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩នេះ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តេងសួន មានប្រសាសន៍បញ្ជាក់ផ្ដាំ ផ្ញើដល់ នាយ នាយរង ពលទា ហាន នគរបាល អាវុធហត្ថទាំង អស់ ដែលមានគោលបំណងរៀបចំថ្ងៃនេះ គឺមានពីរចំណុច ទី១. ពាក់ព័ន្ធនឹងបុណ្យឯករាជ្យ ជាតិ របស់កងខេមរភូមិន្ទ និងបុណ្យអុំទូកអកអំបុកនៅពេលខាងមុខនេះ ។
ទី២.ត្រូវត្រៀមលក្ខណៈដើម្បីបង្ក្រាប និងអនុវត្តដីការបស់តុលាការ ចំពោះទណ្ឌិតសម រង្ស៊ី ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក តេងសួន បានថ្លែងបញ្ជាក់ថា កង កម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវត្រៀមលក្ខណៈ ទប់ស្កាត់ រាល់ឧបាយកលក្បត់ ទណ្ឌិតសម រង្ស៊ី ដែលជាជនក្បត់ជាតិ ប្រមាថដល់ព្រះអង្គ និងបំផុសកងខេមរៈភូមិន្ទ ប្រជាពលរដ្ឋ ដើម្បីផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់របស់យើង ដូច្នេះបទល្មើសជនក្បត់សម រង្ស៊ី និងបក្សពួក មិនអាចលើកលែងបាននោះទេ ។

គួរបញ្ជាក់ថា ពិធីដង្ហែក្បួនកងកម្លាំងប្រដាប់អាវុធនាពេលនោះ ប្រជាពលរដ្ឋទូទាំងខេត្តកោះកុង យ៉ាងច្រើនកោះករ ឈរអបអរសាទរ ដល់កងកម្លាំង ដោយទឹកចិត្តសប្បាយ រីករាយគ្រប់ៗគ្នា ៕