ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជា  ខេត្តបាត់ដំបងដឹកនាំដោយ  លោក សួស សុភក្ភ្រ័ ហេរញ្ញឹកគណៈកម្មាធិការសាខានិងសហការីបានទទួលទេយ្យទានសប្បុរសធម៌ពីព្រះធម្មត្ថេរ ឡុង សុងលី ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណគណៈធម្មយុត្តខេត្តបាត់ដំបងនិងសហការី នៅវត្តព្រះពុទ្ធជ័យមង្គលហៅវត្តបត់សាលា ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង  ។

មានសង្ឃដិកាក្នុងឱកាសនោះដែរ ព្រះធម្មត្ថេរ ឡុង សុងលី  ព្រះមេគណគណៈធម្មយុត្តិកនិកាយ ខេត្តបានមានព្រះថេរដីកាកោតសរសើរគាំទ្រនិងមានទឹកព្រះទ័យសោមនស្សរីករាយជានិច្ចក្នុងការចូលរួមចំណែកផ្សាភ្ជាប់ជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

ជាការឆ្លើយតប លោក សួស សុភក្ភ្រ័  ក្នុងនាមឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា ឯកឧត្តម ងួន រតនៈ អនុប្រធានកិត្តិយសសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី  ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមថ្លែងអំណរព្រះគុណចំពោះ  ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តបាត់ដំបងនិងសហការី ដែលតែងតែបានបរិច្ចាគនូវទេយ្យទានជូនដល់សាខាព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម។

ទេយ្យទានដែលសាខាទទួលបានពីព្រះមេគណគណះធម្មយុត្តនាថ្ងៃនេះរួមមាន៖  អង្កចំនួន ២តោន -មី ៦៣កេស គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់សរុបចំនួន២០មុខផ្សេងទៀតផងដែរ