ខេត្តព្រះសីហនុ៖ មានការ ភ្ញាក់ផ្អើលកម្មករ ដែលកំពុងសាងសង់អាគារមួយកន្លែងបានកើតឡើងនៅក្នុងក្រុងព្រះសីហនុ។ គឺករណី អាគារដែល កំពុងនិងសាងសង់បាន៥ជាន់២ល្វែងជាប់គ្នារបស់ ជនជាតិចិនមានទីតាំង នៅតាមបណ្ដោយផ្លូវ អូរ២ សង្កាត់លេខ៤ក្រុងព្រះសីហនុ ត្រូវបានអាជ្ញាធរខេត្ត ព្រះសីហនុឯ.ឧ គួច  ចំរើន ចុះពិនិត្យនិងបិទជាស្ថាពរបន្ទាប់ពីមើលឃើញដែលមិនអាចទុកចិត្តបានដោយសារក្រវាត់ធ្នឹមខាងក្រោមត្រូវបានប្រេះស្ទើរតែដាច់ចេញពីគ្នា ទៅហើយនោះ ។

បើតាម កម្មករ ដែល ធ្វើការ នៅ អាគារ ខាងលើនេះបាន រៀបរប ថា  ពីព្រឹក មិនឃើញ មានការប្រេះនោះទេ  ស្រាប់តែ គាត់ ជញ្ជូន អីវ៉ាន់ ឡើងចុះៗ   ឃើញ ប្រេះ ទាំង ជណ្ដើរ ទាំង ធ្នឹម និង ផ្អៀង អាគារ តែម្ដង ។ ជុំវិញ និង បញ្ហា នេះ បើតាម ម្ចាស់ ដី  បាន ប្រាប់ ឲ្យដឹងថា  (ការ ជួលដី របស់ គាត់មិនទាន់ មាន កុងត្រា ទេ  ដោយ គាត់ ឲ្យសាងសង់សិន)។ ភ្លាមៗ ឯ.ឧ  គួច  ចំរើន  ក៏បាន បញ្ជា ឲ្យ កម្មករ និង មនុស្ស ទាំងអស់ ក្នុង អាគារ ចាកចេញ ជា បន្ទន់ ហើយ ធ្វើការ បិទ ការដ្ឋាន រង់ចាំ អោយ ជំនាញ ធ្វើការ ពិនិត្យ ឡើងវិញ ផងដែរ ។

ជុំវិញនិងករណីប្រេះសំណង់អាគារភ្លោះនេះមិនទាន់មានអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញបញ្ជាក់ថា ករណីការប្រេះនេះនឹងមានវិធានការយ៉ាងណានៅឡើយនោះទេ។ បើតាមការបញ្ជាក់ពីប្រភពថា  អាគារ នេះ មិនទាន់ មាន ច្បាប់ នៅឡើយ  ខណៈ ការ សាងសង់ ជិត និង រួចរាល់ ទៅហើយ ។

ប្រភព បន្តថា  ការ សាងសង់ របស់ អ្នក វិនិយោគទុកចិន លឿនមែន តែស្រុតក៏លឿនដែរ ។ នៅក្នុងការចុះពិនិត្យនេះបើតាមមន្ត្រី ប្រធានភូមិបាលក្រុងព្រះសីហនុបានបញ្ជាក់យ៉ាងខ្លីថា សំណង់អគារនេះមានច្បាប់ក៏ប៉ុន្តែមិនទាន់រត់បាននៅឡើយនោះទេហើយការសាងសង់បណ្ដើរនិងរត់ការបណ្ដើរ៕