ភ្នំពេញ ៖ ជនសង្ស័យចំនួន៨នាក់ មាន៧នាក់ជំនាញខាងឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ និងម្នាក់ទៀតពាក់ព័ន្ធឆ្កឹះសោបន្ទប់ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ត្រូវបាននគរបាលជំនាញខណ្ឌពោធិសែនជ័យ បញ្ជូននាំខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យព្រះរាជអាជ្ញាសាកសួរនិងចោទដាក់បន្ទុកជាផ្លូវការហើយ នាព្រឹកថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពី បង្ក្រាបចាប់ជនសង្ស័យជំនាញឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ បាន ៧នាក់ សុទ្ធតែជំនាញប្រព្រឹត្តបទល្មើសឆក់ និងម្នាក់ទៀតជាប់ពាក់ព័ន្ធបទល្មើសឆ្កឹះសោបន្ទប់ សរុបជនសង្ស័យចំនួន៨នាក់ ។

ក្រោយពីបង្ក្រាបចាប់ខ្លួនបានជនសង្ស័យជំនាញឆក់៧នាក់ ឆ្កឹះសោម្នាក់ នាំមកសាកសួរនៅផ្នែកំនាញ មកដល់ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា នេះនគរបាលបញ្ជូននាំខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍បន្តតាមផ្លូវច្បាប់ ៕